បរទេស៖ កាលពីពេលថ្មីៗនេះកន្លងទៅ តារាស្រី Miranda Kerr បានចែករំលែក នៅលើ Instagram ពីរូបភាពរបស់នាង និងស្វាមី លោក Evan Spiegel ដែលបានឈរនៅមុខដើមឈើណូអែល ដែលបានតុបតែងយ៉ាងស្រស់ស្អាត ដោយនៅក្នុងនោះ មិនត្រឹមតែអាចមើលឃើញថា ពីការតែងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍តែប៉ុណ្ណោះទេ តែប្ដីប្រពន្ធមួយគូនេះ នៅតែបង្ហាញពីភាពផ្អែមល្អែម និងស្នាមញញឹមដ៏សប្បាយរីករាយ ផងដែរ។
ដោយសារតែបែបនេះហើយ ទើបអ្នកទាំងពីរ តែងតែទទួលបានការសរសើរ រាប់មិនអស់ ពីទស្សនិកជនជាច្រើន ខណៈដែលអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន ក៏បានបញ្ចេញមតិថា Miranda និង Evan គឺពិតជាមនុស្សដ៏មានទេពកោសល្យ និងជាគូដ៏សាកសម សម្រាប់គ្នាទៅវិញទៅមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា បើប្រៀបធៀបរូបថតកាលពី ២ ឆ្នាំមុន ជាមួយនឹងវត្តមានរបស់ Miranda និងស្វាមី មនុស្សជាច្រើន បានឃើញពី រូបរាងដែលស្ទើរតែគ្មានការផ្លាស់ប្តូរឡើយ ជាពិសេស ទំនាក់ទំនងក្នុងជីវិតប្ដីប្រពន្ធរបស់ពួកគេ នៅតែរក្សាបានភាពចុះសម្រុង ភាពស្និទ្ធស្នាលយ៉ាងល្អូកល្អើន ដែលធ្វើឲ្យអ្នកទស្សនាកាន់តែច្រណែន៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]