រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ អតីតពិធីករល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ MYTV VJ តាប៊ុយ បានបើករថយន្តទំនើប Range Rover ពាក់ស្លាកលេខ 2BK-8809 ក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុកគូថរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AH- 7048 ពេញមួយទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត នៅទីតាំងស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តែជាសំណាងល្អ ពុំមានភាគីណាមួយរងរបួសនោះទេ តែរថយន្តព្រុសដែលត្រូវបានបុកដោយរថយន្ត Range Rover របស់ VJ តាប៊ុយ រងការខូចខាតយ៉ាងដំណំ។
ក្នុងនោះ បើតាមប្រភពព័ត៍មានទទួលបានពី ម្ចាស់រថយន្តព្រូស ដំបូងឡើយគឺ ខាងរថយន្តព្រូសបើកមកឈប់ស្តុប តែស្រាប់តែមានរថយន្តរបស់VJ តាប៊ុយ មកបើកបុកពីក្រោយពេញមួយទំហឹង ហើយមិនចុះសម្របសម្រួល បែរជា ជិះគេច ដូច្នេះម្ចាស់រថយន្តព្រូស ក៏ជិះដេញតាម រួចស្ទះជាប់ចំពីមុខរថយន្តបានតែម្តង ទើបរូបលោកព្រមចុះពីលើរថយន្ត ក្នុងស្ថានភាពស្រវឹងជោគខ្លួន ទ្រេតរហូតមិនអាចរក្សាលំនឹងខ្លួនឯងដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រោយពីបានសម្រួលគ្នារួចមក តាមព័ត៍មាន ថ្លៃសំណងដែល VJ តាប៊ុយ សងទៅម្ចាស់រថយន្តព្រូស រហូតដល់ទៅ ២,២៥០ ដុល្លារអាមេរិក។
ជុំវិញថ្លៃសំណងនេះដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចូលទៅខមិន សម្តែងការហួសចិត្តជាមួយតម្លៃសំណងហួសហេតុមិនសាកសមនឹងតម្លៃជាក់ស្តែង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]