យល់ដឹង÷ កាលពីបុរាណកាល ពាក្យឧកញ៉ា ជាគោរម្យងារ នៃមន្ត្រីដែលមានបណ្ដាសក្ត័ថ្នាក់ខ្ពស់ ក្នុងជួររាជការ ឬនាហ្មឺនមន្ត្រីធ្វើការថ្វាយហ្លួងប្រចាំព្រះរាជវាំង នាសម័យបុរាណ ដែលងារ "ឧកញ៉ា/លោកឧកញ៉ា" នេះមាន២ប្រភេទ ដែលសុទ្ធតែទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។

យ៉ាងណាមិញ មកទល់នឹងពេលបច្ចុប្បន្ននេះ គោរម្យងារឧកញ៉ា ត្រូវបានប្រើប្រាស់សម្រាប់សម្គាល់បណ្តាជនដែលបានចូលរួមចំណែកក្នុងការស្ថាបនាជាតិ ដែលទទួលបានគោរម្យនេះដោយព្រះរាជក្រឹត្យនៃអង្គព្រះមហាក្សត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ បើ​តាម​អនុក្រឹត្យ​លេខ​៤៣ អនក្របក ចុះ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា សប្បុរសជនដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ មាន​តម្លៃ​លើស​ពី ១០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ នឹង​ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១។ ប៉ុន្តែ​បើ​អំណោយ ឬ​សម្ភារៈ​ជូន​រដ្ឋ មាន​តម្លៃ​លើស​ពី ​៥០​ម៉ឺន​ដុល្លារ​អាមេរិក នោះ​សប្បុរសជន​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើសុំ​ព្រះ​រាជ​យោបល់​ព្រះ​មហាក្សត្រ ដើម្បី​ទ្រង់​ព្រះ​រាជទាន​គោរមងារ​ជា “ឧកញ៉ា”៕

ចង់ជ្រាប កាន់តែច្បាស់សូមអានការសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

អនុក្រឹត្យ
អនុក្រឹត្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]