សេអ៊ូល៖ ប្រ៊េនល្បី PEACEMINUSONE របស់តារាចម្រៀងរ៉េប G-Dragon ដែលធ្វើការសហការជាមួយ Nike បានចេញរចនាស្បែកជើងមួយផ្សេងទៀត កាលើពីថ្មីៗនេះ ដែលមានឈ្មោះថា «Kwondo1» បានធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយកមកទិញពាក់ ក៏ដូចជាកាន់ក្នុងដៃរបស់ពួកគេ។

យ៉ាងណាមិញ បន្ទាប់ពីស្បែកជើងមួយនេះ ត្រូវបានដាក់ជាផ្លូវការ មិនយូរប៉ុន្មាន វាត្រូវបានលក់អស់ដាច់គ្មានសល់ក្នុងប្រទេសចំនួន ៤៧ ក្នុងតម្លៃដើម ប្រហែល ២១៨ ដុល្លារ តែទោះជាយ៉ាង ស្បែកជើងម៉ូដមួយនេះ គេត្រូវបានដាក់លក់បន្ត លើវេបសាយមួយ ក្នុងតម្លៃ ៦៥០ ដុល្លារអាមេរិក ដែលវាជាតម្លៃ ប្រហែលបីដង នៃតម្លៃដើមស្បែកជើងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្នកនិយមលេងអ៉ីនធឺណែតជាច្រើនបានប្រមូលផ្តុំគ្នា នៅលើបណ្តាញសង្គម ដើម្បីបង្ហាញពីការភ្ញាក់ផ្អើលរបស់ពួកគេ ហើយថែមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងមិននឹកស្មានមួយនេះ ក៏ដូចជាអំណាចម៉ាកយីហោរបស់ G-Dragon ដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]