រាជធានីភ្នំពេញ៖ អ្នកណាៗក៏ដឹងដែរថា កាលពីថ្មីៗនេះ អតីតពិធីករល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ MYTV VJ តាប៊ុយ បានបើករថយន្តទំនើប Range Rover ពាក់ស្លាកលេខ 2BK-8809 ក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុកគូថរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AH- 7048 ពេញមួយទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត។
ចំណែកឯ ទីតាំងកើតហេតុនេះ បានកើតឡើងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តែជាសំណាងល្អ ពុំមានភាគីណាមួយរងរបួសនោះទេ តែរថយន្តព្រុសដែលត្រូវបានបុកដោយរថយន្ត Range Rover របស់ VJ តាប៊ុយ រងការខូចខាតយ៉ាងដំណំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ក្រោយពីសម្របសម្រួលគ្នា ខាងភាគីរថយន្តព្រូស បានទាមទារថ្លៃសំណងខូចខាតរហូតដល់ទៅ ២,២៥០ ដុល្លារអាមេរិក ក្នុងនោះ ក្រោយពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានដឹងពីថ្លៃដែល VJ តាប៊ុយ ត្រូវសងទៅម្ចាស់រថយន្តព្រូស បានសម្តែងការហួសចិត្ត ដោយលើកឡើងគ្រប់គ្នាថា មិនគួរធ្វើស៊ីលើ VJ តាប៊ុយ នោះទេ ណាមួយប្រសិនជាធ្វើមិនដល់តម្លៃដ៏ថ្លៃបែបហ្នឹងឡើយ។
ជុំវិញរឿងនេះដែរ VJ តាប៊ុយ ក៏បានឡាយវីដេអូ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយលើកឡើងថា ម្ចាស់រថយន្តព្រូស គួរធ្វើឱ្យសមរម្យជាងហ្នឹង លោកថា ថ្លៃសំណងមិនគួរដល់២,២៥០ ដុល្លារនោះ យ៉ាងហោចណាស់ត្រឹមតែ ១ពាន់ដុល្លារជាងនោះទេ។
លោកបន្តទៀតថា រថយន្តរបស់លោក Range Rover របស់លោកត្រឹមប្រមាណ ២ពាន់ដុល្លារជាង ក្នុងនោះ VJ តាប៊ុយ ចោទជាសំនួរថា ចុះត្រឹមរថយន្តព្រូស ហេតុអីក៏ថ្លៃម្លេះ។
តែយ៉ាងណា VJ តាប៊ុយ លើកឡើងថា លោកពិតជាដឹងកំហុសថា ខ្លួនខុសមែន ព្រោះលោកបើកបរ ក្នុងស្ថានភាពស្រវឹង តែលោកនៅតែមិនអស់ចិត្តដោយពោលទាំងហួសចិត្ត មិនគួរថ្លៃសំណងយកពីលោកច្រើនបែបនេះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]