រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាបាន ជ្រាបរួចមកហើយពី ខ្សែភាពយន្តខ្នាតធំរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តស្តែងចេញពីការតស៊ូរំដោះជាតិមាតុភូមិ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយពិធីក្រុងពាលីនៃការថត ក៏ទើបនឹងរៀបចំហើយ កាលពីប៉ុន្មានថ្ងៃមុននេះ។

យ៉ាងណាមិញ មហាជនពិតជា ចង់ដឹងជាខ្លាំង ពីមុខមាត់តួប្រុសស្រី ដែលត្រូវបានគណៈកម្មការរៀបចំថត ជ្រើសរើសឲ្យដើរតួជាខ្លាំង ព្រោះ ខ្សែភាពយន្តនេះ មិនមែនជាខ្សែភាពយន្តធម្មតាៗឡើយ ពោលគឺជា ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍បាយ័ន ត្រូវបានជ្រើសរើសជាតួសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលនៅវ័យក្មេង រីឯលោក ប៉ាន់ ខែមម៉ានូ ជាប្អូនប្រុសបង្កើតរបស់លោក ប៉ាន់ ខែមប៊ុនថន ជាតួអង្គសម្តេចតេជោ កាលនៅវ័យក្មេង។

យ៉ាងណាក្តី បើក្រឡេកទៅមើលតួអង្គប្រុស រូបលោកហាក់មិនសូវបង្ហាញវត្តមានក្នុងរឿងបែបសម័យនោះទេ ប៉ុន្តែរូបលោក ធ្លាប់បានសម្តែងក្នុង រឿងបែបបុរាណ ដូចជា យីកេ និងល្ខោនបាសាក់ជាដើម ទន្ទឹមនឹងនេះ សាមីខ្លួន ក៏បានបញ្ជាក់ពី មូលហេតុរូបលោក ត្រូវជ្រើសរើសនោះ ដោយសារតែ គណៈកម្មការយល់ឃើញថា រូបលោកមានមុខមាត់ស្រដៀងទៅនឹងសម្តេចតេជោ ហ៊ុន សែន កាលពីនៅក្មេង ជាពិសេសពេលតុងតែងខ្លូនជាកងទ័ពម្តងៗ មួយវិញទៀត រូបលោកក៏ធ្លាប់បានសម្តែង ក្នុងបទចម្រៀងរបស់សម្តេចតេជោ ដូចជាបទ «កំសត់កូនពុក» ជាដើមផងនោះ រួមនឹងកត្តា អំណោយផលពីធម្មជាតិមួយចំនួនទៀតផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ប៉ាន់ ខែមម៉ានូ
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]