ក្រៅពីរបៀបរស់នៅ បញ្ហាសុខភាពមួយចំនួនក៏អាចបណ្តាលឱ្យស្រីៗពិបាកមានកូនដែរ។ តើជំងឺណាខ្លះអាចជះឥទ្ធិពលដល់ការមានគភ៌របស់ស្រ្តី?
យោងតាមគ្រូពេទ្យជំនាញបានឱ្យដឹងថា លក្ខខណ្ឌសុខភាពមួយចំនួនអាចប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះរបស់ស្រីៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អូវែបញ្ចេញមេជីវិតញីមិនទៀងទាត់
លក្ខខណ្ឌនេះធ្វើឱ្យស្រីៗមានអាការៈដូចជាក្តៅក្រហល់ក្រហាយ ស្ងួតទ្វារមាស និងរាំងរដូវ ដែលស្រដៀងនឹងការអស់រដូវមុនអាយុ។ គ្រូពេទ្យអាចធ្វើការព្យាបាលដោយចេញវេជ្ជបញ្ជាថ្នាំជំនួយអ័រម៉ូន វីតាមីន D និងកាល់ស្យូម។
២. ជំងឺរលាកអាងត្រគាក
លោកវេជ្ជបណ្ឌិត Corey Burke ឯកទេសសុខភាពបន្តពូជ បានលើកឡើងថា ជំងឺរលាកអាងត្រគាកកើតឡើងនៅពេលស្បូន និងបំពង់ដៃស្បូនឆ្លងរោគដោយសារ របួស កើតជំងឺប្រមេះទឹកបាយ ឬជំងឺប្រមេះទឹកថ្លា។ បន្ទាប់មក បំពង់ដៃស្បូនមានសម្លាក ឬអាប់សែ និងបណ្តាលឱ្យខូចសរីរាង្គបន្តពូជ និងគ្មានកូន។
ប្រសិនបើស្រីៗរលាកអាងត្រគាកអាចមានអាការៈដូចជា ឈឺចាប់ពេលរួមភេទ គ្រុនក្តៅ ឬគ្រុនរងា និងមករដូវច្រើនជាងធម្មតាជាដើម។ ជាទូទៅគ្រូពេទ្យធ្វើការព្យាបាលជំងឺរលាកអាងត្រគាកដោយប្រើថ្នាំផ្សះ។
៣. ក្រពេញទីរ៉ូអ៊ីតអសកម្ម
លោកស្រីវេជ្ជបណ្ឌិត Jolene Brighten ឯកទេសព្យាបាលរោគតាមធម្មជាតិ និងជាអ្នកនិពន្ធសៀវភៅ Beyond the Pill បានលើកឡើងថា ក្រពេញទីរ៉ូអ៊ីតអសកម្មមិនត្រឹមតែអាចធ្វើឱ្យពិបាកក្នុងការមានគភ៌ប៉ុណ្ណោះទេ ថែមទាំងបង្កើនហានិភ័យនៃការរលូតកូនទៀតផង។
៤. ការរលាក
លោកស្រីវេជ្ជបណ្ឌិត Brighten បានបន្ថែមថា ការរលាកក៏អាចធ្វើឱ្យស្រីៗពិបាកពពោះដែរ។ ការធ្វើតេស្ដ C-Reactive Protein (CRP) អាចជួយស្រីៗដឹងថាមានការរលាកឬអត់។ ស្រីៗគួរសាកល្បងញុំាត្រីទឹកជ្រៅដូចជា ត្រីសាល់ម៉ុន (សម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣) និងរមៀត ព្រោះអាហារទាំងនេះអាចជួយប្រឆាំងការរលាក។
៥. ជំងឺគីសលើក្រពេញអូវែ
ជំងឺគីសលើក្រពេញអូវែបណ្តាលឱ្យមានអតុល្យភាពអ័រម៉ូនដែលរំខានដល់សមត្ថភាពអូវែក្នុងការបញ្ចេញមេជីវិតញី ហើយក៏ជាមូលហេតុទូទៅបំផុតដែលធ្វើឱ្យស្រីៗគ្មានកូន។ ជំងឺនេះមានរោគសញ្ញាដូចជា មករដូវមិនទៀង ដុះរោមច្រើនលើមុខ ទ្រូង ខ្នង ឬគូទ ឡើងទម្ងន់ ឡើងមុន និងជ្រុះសក់ជាដើម។
៦. ជំងឺរលាកពោះវៀន
លោកវេជ្ជបណ្ឌិត Joshua Hurwitz ឯកទេសសុខភាពបន្តពូជបានលើកឡើងថា ជំងឺរលាកពោះវៀនដូចជាជំងឺ Crohn (ជំងឺរលាកពោះវៀនធំរុំារ៉ៃ) និងជំងឺរលាកពោះវៀនធំក៏អាចជះឥទ្ធិពលដល់ការមានគភ៌ដែរ។
៧. ជំងឺប្រព័ន្ធភាពសុំា
លោកវេជ្ជបណ្ឌិត Jason Kofinas ឯកទេសសុខភាពបន្តពូជបានលើកឡើងថា ជំងឺប្រព័ន្ធភាពសុំាដូចជា ជំងឺស្រទាប់ស្បូនដុះខុសទីតាំង (endometriosis) ជំងឺទឹកនោមផ្អែម និងជំងឺឈាមកកក្នុងសរសៃឈាមអាចធ្វើឱ្យស្រីៗពិបាកមានកូន និងបង្កើនហានិភ័យរលូតកូន។
ប្រសិនបើស្រីៗមួយចំនួនដែលរៀបការហើយយូរឆ្នាំអត់មានកូន ហើយចង់មានកូនគួរទៅពិនិត្យសុខភាពរកមើលជំងឺដូចខាងលើ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]