ភ្នំពេញ៖ ជាការពិត កម្មវិធី Miss Universe លើកទី ៧០ ដែលធ្វើឡើងនៅ ប្រទេសអ៊ីស្រាអែល ទើបតែបានបញ្ចប់ការប្រកួតកាលពីប៉ុន្មានថ្ងៃមុន ហើយក៏បានរកឃើញម្ចាស់មកុដគឺបានទៅ លើបវរកញ្ញាមកពីប្រទេសឥណ្ឌា ដែលធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរជាហូរហែ។
យ៉ាងណាមិញ ទោះបីជាបេក្ខភាពតំណាងកម្ពុជារបស់យើងមិនបានជាប់ ទោះមិនទទួលបានចំណាត់ថ្នាក់ណាមួយក៏ដោយ ក៏ប៉ុន្តែ កញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានមហាជនរួមទាំងអ្នកគាំទ្រ បានផ្ញើពាក្យលើកទឹកចិត្ត និងកោតសរសើរអំពីសមត្ថភាព ភាពក្លាហានរបស់នាង និងការតុបតែងខ្លួនប្រចាំថ្ងៃ គឹស្រស់ស្អាត សមសួន ស្ទើរគ្រប់ឈុតតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ នៅ ពីក្រោយភាពស្រស់ស្អាតនិងភាពអស្ចារ្យនៃឈុតស្អាតៗទាំងនោះ បើក្រឡេកមកស្គាល់មុខមាត់អ្នកច្នៃម៉ូតដែលបានច្នៃឈុតទាំងនោះឲ្យបវរកញ្ញាចក្រវាលរបស់យើងវិញ យើងឃើញថាពួកគេក៏សុទ្ធសឹងតែមានភាពល្បីល្បាញខាងការច្នៃប្រឌិតខ្ពស់ សមត្ថភាពពូកែៗ ពិសេសថែមទាំងមានរូបរាងស្រស់សង្ហាគួរជាទីចាប់អារម្មណ៍ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
១.Daro Tailor (Daro)
២.Kadeth Tailor (Kadeth)
៣.Queen Victoria (Oliver Kong)
៤.Zuperior (Kong Cheanich)
៥. Leap Heng New Style Tailor (Jack Son Bros Thorn)
៦.Kims Designed (Khun Kim Suor)
៧.ឈុតតំណាងជាតិដោយ អ្នកច្នៃម៉ូត ទឹកគ្រឿង និង ក្រុមក្មេងវត្ត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]