ស៊ូដង់ខាងត្បូង៖ កាលពីពេលថ្មីៗនេះ ការស៊ើបអង្កេតមួយ បានចាប់ផ្តើមនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ក្រោយពីមនុស្សជិត ១០០ នាក់ ត្រូវបានសម្លាប់ដោយជំងឺអាថ៌កំបាំងមួយ។
ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានបញ្ជូនក្រុមការងារមួយទៅកាន់ប្រទេសនេះ ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណជំងឺដែលមិនអាចពន្យល់បាន ដែលបានបណ្តាលឱ្យមនុស្ស ៨៩ នាក់បានស្លាប់មកទល់ពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកវិទ្យាសាស្ត្រឆ្លើយតបយ៉ាងឆាប់រហ័សត្រូវបានចែកចាយទៅកាន់ទីក្រុង Fangak ភាគខាងជើងនៃរដ្ឋ Jonglei ដើម្បីប្រមូលសំណាកពីអ្នកដែលបានធ្លាក់ខ្លួនឈឺ។
ប៉ុន្តែមន្ត្រីសុខាភិបាលក្នុងតំបន់នៅក្នុងទីក្រុងបាននិយាយថាសំណាកដំបូងពីអ្នកដែលឈឺបានត្រលប់មកអវិជ្ជមានវិញសម្រាប់ជំងឺអាសន្នរោគ។អ្នកស្រី Sheila Baya នៃអង្គការសុខភាពពិភពលោកបាននិយាយថា "យើងបានសម្រេចចិត្តបញ្ជូនក្រុមឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីទៅធ្វើការវាយតម្លៃហានិភ័យ និងការស៊ើបអង្កេត។ នោះគឺជាពេលដែលពួកគេនឹងអាចប្រមូលសំណាកពីមនុស្សឈឺ ប៉ុន្តែជាបណ្តោះអាសន្នតួលេខដែលយើងទទួលបាននោះគឺថា មានអ្នកស្លាប់៨៩នាក់»។
ទន្ទឹមនឹងនោះដែរ ក៏មានព័ត៍មាន រាយការណ៍ថា ទឹកជំនន់ធ្ងន់ធ្ងរ បានជំរុញឱ្យមានការរីករាលដាលនៃជំងឺ ដូចជាជំងឺគ្រុនចាញ់នៅក្នុងរដ្ឋជាប់ព្រំដែននៃ Unity ប្រទេសនេះផងដែរ។
ប្រភព៖ Daily Star
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]