ភ្នំពេញ៖ ធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាឈានមុខ និងជាសម្ពន្ធធនាគារជាតិកាណាដា សូមប្រកាសថា Standard & Poor's Global Ratings Agency (S&P) នៅថ្ងៃទី 7 ខែធ្នូថ្មីៗនេះ បានបញ្ជាក់សាជាថ្មីនៃកម្រិតឥណទានរយៈពេលវែងលើធនាគារ ABA ក្នុងកម្រិត "B+" ជាមួយអនាគតស្ថិរភាព។
អនាគតស្ថិរភាពឆ្លុះបញ្ចាំងពីទស្សនៈរបស់ S&P ដែលថាធនាគារនឹងគ្រប់គ្រងប្រកបដោយចីរភាពនូវកំណើនយ៉ាងឆាប់រហ័សនៃប្រាក់កម្ចី និងប្រាក់បញ្ញើ ទោះបីជាឆ្លងបញ្ហារីករាលដាលនៃវីរុសកូវីដ -19 ក៏ដោយ។ អ្នកស្រាវជ្រាវជឿជាក់ថា កម្មវិធីឌីជីថលរបស់ ABA ទទួលបានអត្ថប្រយោជន៍ឈានមុខ ដែលគាំទ្រដល់ការពង្រីកកម្ចី និងបញ្ញើ។ ដោយប្រៀបធៀបនឹងគូប្រជែងក្នុងប្រទេស ធនាគារ ក៏មានដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យសមស្របបំផុត រួមមានការវិភាគរំហូរសាច់ប្រាក់ ដើម្បីគាំទ្រដល់ការសម្រេចចិត្តឥណទានរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្អែកលើរបាយការណ៍មកពី S&P ការពង្រឹងបណ្ដាញរបស់ ABA ទទួលបានភាពលេចធ្លោដោយកំណើនប្រកបដោយស្ថិរភាពនៅក្នុងចំណែកទីផ្សារ ពាក់ព័ន្ធនឹងកម្ចី និងបញ្ញើ, បណ្ដាញបម្រើសេវារូបវន្ត និងឌីជីថល, និងមូលដ្ឋានអតិថិជន។ ដោយរួមផ្សំជាមួយប្រសិទ្ធភាពប្រតិបត្តិការ កត្តាទាំងនេះ គាំទ្រ និងជំរុញលទ្ធផលឈានមុខរបស់ខ្លួន។ អ្នកជំនាញក៏វាយតម្លៃខ្ពស់ដល់គណៈគ្រប់គ្រងថា មានជំនាញ សមត្ថភាព និងភាពបត់បែន ដែលពុះពាររាល់លក្ខខណ្ឌ ឬបរិយាកាសប្រតិបត្តិការ ក្នុងអំឡុងវិបត្តិរីករាលដាលជាសកល និងជឿជាក់ថា ការគ្រប់គ្រងជាមួយកិច្ចគាំទ្រពីធនាគារជាតិកាណាដា ទាំងនៅក្នុងក្រុមប្រឹក្សាភិបាល និងគណៈសវនកម្មរបស់ ABA ជួយគាំទ្រដល់ការសម្រេចចិត្តផ្អែកលើហានិភ័យនៅធនាគារ ABA។

អ្នកជំនាញរបស់ S&P បានលើកឡើងជាពិសេសអំពីស្ថានភាពធុរកិច្ចដ៏មានស្ថិរភាព និងសក្តានុពលកំណើនបន្ថែមរបស់ធនាគា រ ABA ថា៖
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិនៃធនាគារ ABA បានលើកឡើងថា៖
ភ្នាក់ងារវាយតម្លៃអន្តរជាតិ S&P បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត 'B' ដល់ធនាគារ ABA នៅក្នុង ឆ្នាំ 2017។ ចំណាត់ថ្នាក់នេះត្រូវបានដំឡើងដល់កម្រិត 'B+' នៅឆ្នាំ 2019 ផ្អែកលើកំណើន និងចំណែកចទីផ្សារជាសារវន្តនៃប្រាក់កម្ចី និងប្រាក់បញ្ញើ ជាមួយប្រាក់ចំណេញលើសពីមធ្យម។៕
អំពី S&P Global Ratings
ជាមួយការផ្តល់ចំណាត់ថ្នាក់ឥណទានដ៏លេចធ្លោប្រមាណជាង 1លាន ដល់ស្ថាប័នរដ្ឋាភិបាល, សាជីវកម្ម, វិស័យហិរញ្ញវត្ថុ, ក្រុមហ៊ុនហិរញ្ញវត្ថុនិងមូលបត្រអន្តរជាតិ S&P Global Ratings គឺជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានឈានមុខកម្រិតពិភពលោក។ ការវិភាគហានិភ័យឥណទាន ការស្រាវជ្រាវ និងទិន្នន័យនានានៃស្ថាប័ននេះ ជួយគាំទ្រដល់ការរីកចម្រើននៃតម្លាភាព និងសន្ទនីយភាពទីផ្សារលើពិភពលោក។ S&P Global Ratings មានអ្នកជំនាញប្រមាណជាង 1,500 ក្នុង 28 ប្រទេសលើពិភពលោក។ មានទីស្នាក់ការកណ្តាលស្ថិតនៅ ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.spratings.com។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]