សេអ៊ូល៖ កាលពីថ្ងៃទី ១៥ ខែធ្នូ សមាជិកក្រុម 2PM​ តារាចម្រៀងលោក Chansung បានប្រគល់សំបុត្រសរសេរដោយដៃទៅកាន់អ្នកគាំទ្រ បានបង្ហោះនៅលើបណ្តាញសង្គម ដោយប្រកាសរៀបការជាមួយមិត្តស្រីដែលមិនមែនជាតារាល្បី។

ជាងនេះទៅទៀត តារាប្រុសរូបនេះ បានប្រាប់ដំណឹងល្អថា គូដណ្តឹងរបស់ខ្លួន កំពុងតែស្ថិតក្នុងដំណាក់កាលមានផ្ទៃពោះដំបូង នៃកូនរបស់ពួកគេ ដោយបានរៀបរាប់ក្នុងខ្លឹមសារមួយនេះ ដោយបានលើកឡើងនៃ គម្រោងរៀងមង្គលការនៅដើមឆ្នាំក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត កិច្ចសន្យារបស់សមាជិកពៅក្នុងក្រុមរូបនេះ ជាមួយ JYP Entertainment ដែលជាភ្នាក់ងាររបស់លោករយៈពេល ១៥ ឆ្នាំនឹងផុតកំណត់នៅខែមករាឆ្នាំក្រោយ។ ជាមួយនឹងជីវិតថ្មីរបស់លោក បានពិចារណាពីជម្រើសនៃការកសាងផ្លូវផ្ទាល់ខ្លួន ចាប់ពីពេលនេះតទៅ  មិនបន្តកិច្ចសន្យាកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារទៀតនោះទេដូច្នេះដែរ៕

សូមចូលរួមអបអរសាទរដល់ Chansung និងគូដណ្តឹង!

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

 Chansung
 Chansung
 Chansung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]