បរទេស៖ នៅក្នុងបទសម្ភាសន៍ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ Puerto Rican កាលពីថ្ងៃទី ១៤ ខែធ្នូ ខាងនាយកជាតិនៃបវរកញ្ញាឥណ្ឌូនេស៊ី បានបញ្ជាក់ថា នាង Carla Yules ដែលជាបវរកញ្ញាតំណាងប្រទេសឥណ្ដូនេស៊ី មានវិជ្ជមានជំងឺកូវីដ១៩ ព្រមទាំងបានផ្តល់វីដេអូបង្ហាញពី បវរកញ្ញារូបនេះ ដែលនៅដាច់ដោយឡែក និងទទួលការព្យាបាលនៅក្នុងបន្ទប់របស់ខ្លួន។ 

យ៉ាងណាមិញ ព័ត៌មានមួយ​នេះ ក៏បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មានការព្រួយ​បារម្ភ ដែលរូបនាងអាច ប្រឈមនឹងការអវត្តមាន នៅក្នុងរាត្រីចុងក្រោយនៃការប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ ២០២១ ដោយសារតែនាងកំពុងមានផ្ទុកជំងឺកូវីដ១៩ ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីនេះ កាន់តែជិតមកដល់ ដោយប្រព្រឹត្រទៅ នៅ​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ខាងមុខនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ យោងតាមព័ត៌មាន ពីមិត្តរួមបន្ទប់របស់ Carla Yules នាង Manasa Varanaso ដែលជាអ្នកតំណាងឱ្យប្រទេសឥណ្ឌា ក៏ស្ថិតក្នុងភាពឯកោ ដោយរង់ចាំលទ្ធផលតេស្ត ផងដែរ។ 

ទោះជាយ៉ាងណា នៅលើទំព័រផ្ទាល់ខ្លួនរបស់ នាង Carla Yules មិនបាននិយាយលើកឡើង ថាខ្លួនបានឆ្លងជំងឺកូវីដ១៩ នោះឡើយ ដោយគ្រាន់តែចេញមកចែករំលែក ពីពេលជួបការលំបាក និងបានចាត់ទុកវា ជាឱកាសដើម្បីបញ្ជាក់ខ្លួនឯង ដើម្បីប្រឈមមុខនឹងឧបសគ្គ ក៏ដូចជា ការស៊ូទ្រាំឲ្យកាន់តែរឹងមាំ ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

Miss World Indonesia 2021
Miss World Indonesia 2021
Miss World Indonesia 2021

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]