ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ ERA គឺជាក្រុមហ៊ុនអលនទ្រព្យលំដាប់កំពូលកម្រិតពិភពលោក បង្កើតឡើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៧២។ គិតត្រឹមចុងឆ្នាំ ២០២១ នេះ ក្រុមហ៊ុន ERA មានការិយាល័យចំនួន ២២០០ ការិយាល័យ នៅ ៣៧ ប្រទេសទូទាំងពិភពលោក និងមានសមាជិកភ្នាក់ងារអចលនទ្រព្យសរុបប្រមាណ ៣៩០០០ អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន ERA CAMBODIA បានឈានជើងចូលទីផ្សារកម្ពុជានៅឆ្នាំ ២០១៨ ដែលត្រូវបាននាំយក និងដឹកនាំដោយ លោក ខន គង្គា ជាអគ្គនាយកនៃក្រុមហ៊ុនផ្ទាល់។ ក្នុងរយៈពេលប្រហែល ៤ ឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន ERA CAMBODIA ក្រុមហ៊ុនពង្រីកការិយាល័យបានចំនួន ៣ទីតាំង ជាមួយនឹងភ្នាក់ងារអចលនទ្រព្យជាង ១៣០០អ្នកទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA ជាក្រុមហ៊ុនមានឯកទេសប្រកបដោយវិជ្ជាជីវៈក្នុងការបម្រើសេវាកម្មជាភ្នាក់ងារទិញលក់និងធ្វើទីផ្សារ សម្រាប់គម្រោងខុនដូនិងអាគារពាណិជ្ជកម្មខ្នាតធំនៅកម្ពុជា ហើយក្រុមហ៊ុនក៏មានទស្សនៈវិស័យក្នុងការពង្រីកសក្តានុពលភ្នាក់ងាររបស់ខ្លួនសម្រាប់ការផ្តល់សេវាកម្មទៅកាន់ប្រទេសនានាក្នុងតំបន់ផងដែរ។

គិតត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ទីតាំងការិយាល័យទាំង ៣ របស់ក្រុមហ៊ុន ERA នៅកម្ពុជារួមមាន៖

ការិយាល័យកណ្តាល ៖ #G2510 - G2512 ជាន់ទី ២៥ អគារ GIA TOWER កោះពេជ្រ រាជធានីភ្នំពេញ

ការិយាល័យភ្នំពេញ ៖ #247 ផ្លូវ៥១កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ការិយាល័យសៀមរាប ៖ ផ្សារទំនើប MAKRO សៀមរាប ផ្លូវជាតិលេខ ៦ ក្រុងសៀមរាប ខេត្តសៀមរាប

ការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន ERA Cambodia គឺជាការិយាល័យលំដាប់អន្តរជាតិស្ថិតក្រោមកម្មសិទ្ធផ្ទាល់របស់ក្រុមហ៊ុន មានលក្ខណៈជា One-Stop Service និងពោរពេញដោយបរិក្ខារសម្បូរបែបក្នុងការបម្រើដល់អតិថិជន ភ្នាក់ងារអចលនទ្រព្យ ERA Cambodia និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

បរិក្ខារការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ERA Cambodia រួមមានជាអាទិ៍ដូចជា បញ្ហារទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោងអចលនទ្រព្យ សាលប្រជុំនិងបណ្តុះបណ្តាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ កន្លែងទទួលទានអាហារ រួមនឹងបញ្ហារសម្រាប់ផ្តល់ការគាំទ្រដល់ភ្នាក់ងារអចលនទ្រព្យ ERA Cambodia ផងដែរ។

ក្រៅពីការសម្ពោធការិយាល័យកណ្តាលថ្មី_ក្រុមហ៊ុនក៏បានដាក់សម្ពោធឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទថ្មី និងទំនើបជាងគេសម្រាប់វិស័យអចលនទ្រព្យដែលមានឈ្មោះថា ERA KH។

កម្មវិធីទូរស័ព្ទ iERA KH ជាកម្មវិធីទូរស័ព្ទផ្តាច់មុខសម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodia មានលក្ខណៈទំនើបនិងឈានមុខគេ ដោយមានមុខងារសំខាន់ៗដែលអាចជួយគាំទ្រដល់ដំណើរការបម្រើសេវាកម្មដល់អតិថិជនបានរហ័ស និងមានប្រសិទ្ធិភាពជាងមុន ដោយក្រុមហ៊ុនបានសហការជាមួយអ្នកជំនាញក្នុងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទមកពីប្រទេសអាមេរិច និងឥណ្ឌា។ ភ្នាក់ងារអចលនទ្រព្យ ERA Cambodia អាចធ្វើការទាញយកកម្មវិធីពី App Store និង Play Store បាន៕

ព័ត៌មានទំនាក់ទំនង៖

ឈ្មោះ៖ ឡាត់ ចាន់ដារ៉ា

តួនាទី ៖ នាយកផ្នែកស្រាវជ្រាវនិងវិនិយោគ

លេខទូរស័ព្ទ : 092 371 535

អ៊ីមែល : [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]