បរទេស៖ យោងតាមកាសែត Primera Hora របស់ប្រទេសព័រតូរីកូ (ប្រទេសម្ចាស់ផ្ទះនៃការប្រកួត) ប្រធានបវរកញ្ញា Miss World អ្នកស្រី Julia Morley បានប្រកាសថាបេក្ខនារីចំនួន ៧ ដែលបវរកញ្ញាមកពីប្រទេសផ្សេងគ្នា ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។
តាមប្រភពដដែលបានបន្តទៀតថា អង្គការបវរកញ្ញាពិភពលោកកំពុងអនុវត្តតាមការណែនាំជាតិ។ ប្រសិនបើបេក្ខនារីមិនមានលទ្ធផល RCR អវិជ្ជមានទេ ពួកគេនឹងមិនអាចឡើងសម្តែងនៅលើឆាកក្នុងយប់ចុងក្រោយបានទេ នេះបើយោងតាមគេរាយការណ៍មក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ Julia Morley បានពន្យល់ថានេះមិនមានន័យថាបេក្ខនារី ដែលដាក់ឱ្យនៅដាច់ដោយឡែកនឹងត្រូវដកសិទ្ធិពីការប្រកួតនោះទេ។ អ្នករៀបចំនៅតែវាយតម្លៃទេពកោសល្យនៃភាពស្រស់ស្អាតទាំងនេះពេញមួយដំណើរការប្រលង ហើយពិនិត្យមើលវីដេអូដែលបានថតទុកមុនរបស់ពួកគេ ដើម្បីធ្វើការសម្រេចចុងក្រោយ។
បច្ចុប្បន្ននេះ អ្នករៀបចំកម្មវិធីមិនបានប្រកាសពីអត្តសញ្ញាណបេក្ខជនទាំង ៧ នាក់ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ នាយកជាតិនៃបវរកញ្ញាឥណ្ឌូនេស៊ី បានបញ្ជាក់ថា សម្រស់របស់ប្រទេសឥណ្ឌូនេស៊ី គឺបវរកញ្ញា Carla Yules បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ១៩ ហើយ បេក្ខជនម្នាក់មួយទៀត ក៏រកឃើញដូចគ្នាដូច្នេះដែរ៕
ប្រភព៖ ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]