ថៃ៖ ពិតជាបានធ្វើឲ្យអនាគតកូនក្រមុំដ៏ស្រស់ស្អាត តារាស្រី Air Phantila មានភាពភ្ញាក់ផ្អើល បន្ទាប់ពីត្រូវបាន គូស្នេហ៍សំណព្វចិត្ត សុំរៀបការយ៉ាងរ៉ូមែនទិក ដែលអ្នកគាំទ្រជាច្រើន អាចមើលឃើញពីទិដ្ឋភាពដ៏រំជើបរំជួល នៅពេល ខាងប្រុសលុតជង្គង់សុំរៀបការ ព្រមទាំងបង្ហាញរូបភាពចិញ្ចៀនពេជ្រ នៅលើម្រាមដៃនាងខាងឆ្វេង របស់តារាស្រីរូបនេះ។

ប៉ុន្តែ កាលពីថ្មីៗនេះ ជាមួយនឹងរូបថតចុងក្រោយរបស់ តារាស្រី Air Phantila ស្រាប់តែបង្ហាញពីការភ័យស្លន់ស្លោ ដែលនៅក្នុងនោះ រូបភាពចិញ្ចៀននៅលើម្រាមដៃនាងខាងឆ្វេង នៅខណៈពេលនេះ គឺនៅសល់តែវង់ចិញ្ចៀនតែប៉ុណ្ណោះ ដោយគ្រាប់ពេជ្រ ទំហំ ​៣​ ការ៉ាត់​ ដ៏​ស្រស់​ស្អាត​ បាន​ជ្រុះបាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការបង្ហាញពីដំណឹង​ ​ដ៏​គួរ​ឲ្យ​រន្ធត់​បំផុត​នេះ Air Phantila ថែមទាំងបានបង្ហាញពីក្ដីសង្ឃឹម ថា នឹងរកគ្រាប់ពេជ្រនេះឲ្យឃើញ ទៀតផង ខណៈដែលហ្វេនៗជាច្រើន ជូនពរឲ្យនាងបានរកឃើញក្នុងពេលឆាប់ៗនេះ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Air Phantila 
Air Phantila 
Air Phantila និង គូស្នេហ៍
Air Phantila និង គូស្នេហ៍
ចិញ្ចៀនពេជ្ររបស់ Air Phantila
រូបនៅសល់តែវង់ចិញ្ចៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]