ជឿអត់ថាខែត្រជាក់អាចរំខានដល់វដ្ដរដូវរបស់ស្រីៗ? រដូវធ្លាក់ខ្យល់ អាកាសធាតុក៏ត្រជាក់ជាងខែផ្សេងៗទៀត ដែលការណ៍នេះអាចធ្វើឲ្យគ្នាយើងមួយចំនួនងាយនឹងឈឺ។ ដូចគ្នាដែរ ស្រីៗមួយចំនួនអាចមានអារម្មណ៍ប្រែប្រួលនៅរដូវធ្លាក់ខ្យល់ត្រជាក់ ជាពិសេសក៏អាចមានបញ្ហាដល់ការមករដូវផងដែរ។
មូលហេតុមួយចំនួននាំឲ្យរដូវរងា អាចរំខានដក់ការមករដូវ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សកម្មភាពអូវែត្រូវកាត់បន្ថយ
អាកាសធាតុប្រែប្រួល ក៏អាចធ្វើឲ្យវដ្ដរដូវរបស់ស្រីៗយើងប្រែប្រួលដូចគ្នា។ តាមរយៈការសិក្សាកន្លងមក នៅរដូវរងា ស្រ្តីហាក់មានការបញ្ចេញអ័រម៉ូនច្រើន និងវដ្ដរដូវខ្លីជាងរដូវក្ដៅ ០,៩ថ្ងៃ។ ដូចគ្នាដែរ សកម្មភាពរបស់អូវែ ដំណើរការបានល្អនៅក្នុងរដូវក្ដៅ បើធៀបនឹងដំណើរការដូចគ្នានៅរដូវរងា។ ដូចនេះហើយ បានជាស្រីៗមួយចំនួនអាចជួបបញ្ហាខ្លះទាក់ទងនឹងការមករដូវក្នុងរដូវរងា។
២. រោគសញ្ញាមុនមករដូវ
ស្រ្តីមួយចំនួន នៅរដូវរងា អាចមានរោគសញ្ញាមុនមករដូវធ្ងន់ធ្ងរជាងរដូវក្ដៅ។ អំឡុងពេលអាកាសធាតុចុះត្រជាក់ ស្រីៗយើងអាចចំណាយពេលច្រើននៅក្នុងផ្ទះ ធ្វើសកម្មភាពរាងកាយតិច និងអាចញ៉ាំអាហារច្រើនជាងធម្មតា។ ការណ៍នេះអាចរំខានដល់វដ្ដរដូវ និងបង្កជារោគសញ្ញាអវិជ្ជមានមួយចំនួនដល់រោគសញ្ញាមុនមករដូវ។
ហេតុអ្វីអាកាសធាតុត្រជាក់រំខានដល់វដ្ដរដូវរបស់ស្រីៗ?
ពេលអាកាសធាតុល្អមនុស្សយើងអាចចំណាយពេលច្រើននៅក្រៅផ្ទះ។ ការសិក្សាជាច្រើនបានបង្ហាញថា ការធ្វើសកម្មភាពរាងកាយច្រើន និងទៀងទាត់អាចគ្រប់គ្រងវដ្ដរដូវបានល្អ ជាងអ្នកដែលមិនសូវបានបញ្ចេញសកម្មភាពរាងកាយ។ ចំណែករដូវត្រជាក់មនុស្សជាច្រើនចំណាយពេលនៅក្នុងផ្ទះជាជាងចេញក្រៅ ដែលជាហេតុនាំឲ្យសកម្មភាពរាងកាយថយចុះដូចគ្នា។
យ៉ាងណា បើសិនជាស្រីៗយើងមានឈាមរដូវច្រើនជាងធម្មតា រោគសញ្ញាមុនមករដូវដូចជាឈឺក្បាល ចង្អោរ ហើមពោះ ឈឺក្នុងពោះ តឹងសុដន់ និងអស់កម្លាំងខ្លាំង គួរពិភាក្សាជាមួយគ្រូពេទ្យ។
តិចនិកដោះស្រាយខ្លះ
- ញ៉ាំអាហារសម្បូរសារធាតុចិញ្ចឹម ល្អចំពោះសុខភាព
- ហាត់ប្រាណឲ្យបានទៀងទាត់
- រក្សាទម្ងន់ឲ្យបានត្រឹមត្រូវ
- ស្អំទឹកក្ដៅបើឈឺពោះ ឬឈឺចាប់ពេលមករដូវ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]