វៀតណាម៖ នាពេលថ្មីៗនេះ ស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅ ប្រទេសវៀតណាម កាន់តែកើនឡើងជាលំដាប់ ដោយពេលនេះ តួលេខអ្នកឆ្លងបានឡើងដល់១៥,២០៣នាក់ ត្រឹមរយៈពេល១ថ្ងៃប៉ុណ្ណោះ។
ដោយឡែក ខណៈពេលនេះត្រឹមរយៈពេល១ថ្ងៃ នៅប្រទេសវៀតណាម មានអ្នកឆ្លងសរុប១៥,២០៣នាក់ ក្នុងនោះខេត្ត និងក្រុង ចំនួន៦២ បានឆ្លងរីករាលកូវីដ១៩ ដោយចំណាត់ថ្នាក់លេខ១ គឺខេត្ត Ca Mau នៃដែលមានអ្នកឆ្លងកូវីដចំនួន ១,០១១ករណី ចំណែកចំណាត់ថ្នាក់លេខ២ គឺទីក្រុងហូជីមិញ មានអ្នកឆ្លង៩៩១ករណី រីឯចំណាត់លេខ៣ គឺខេត្ត Tay Ninh មានអ្នកឆ្លង៩៣១ ករណី និងទីក្រុង Hanoi មានអ្នកឆ្លង ៨៣៧ ករណី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ២៨,៣៣៣ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥២នាក់កាលពីថ្ងៃអង្គារនេះ។
គួរបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ ប្រជាជនចំនួន ៥៨,៦ លាននាក់នៃចំនួនប្រជាជន ៩៦ លាននាក់របស់ប្រទេសវៀតណាម ត្រូវបានចាក់វ៉ាក់សាំងពេញលេញរួចហើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]