ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សណ្ឋាគារ​ផ្កាយប្រាំ​លំដាប់ពិភពលោក​ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

សណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ពោធជាផ្លូវការ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ពោធជាផ្លូវការ

ក្រុមហ៊ុន ជីប ម៉ុង ដែល​នាំយកសណ្ឋាគារលំដាប់ផ្កាយប្រាំនេះមកកម្ពុជា បានឲ្យដឹងថាសណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយរបស់ ជីប ម៉ុង ហើយនេះជាមោទកភាពមួយដែលបាននាំយក​សណ្ឋាគារ​លំដាប់ពិភពលោក​នេះ​មកកម្ពុជា។  សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ កំពុង​រួមចំណែកយ៉ាងសកម្មក្នុង​ការអភិវឌ្ឍ​​សេដ្ឋកិច្ច ជំរុញ​​វិស័យ​ទេសចរណ៍ និងវិស័យសណ្ឋាគារ និង​បដិសណ្ឋារកិច្ចនៅកម្ពុជា ព្រមទាំងនឹងចូលរួមធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញលើឆាកអន្តរជាតិ។

សណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ពោធជាផ្លូវការ
សណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ពោធជាផ្លូវការ

សណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ពិភពលោក ដែលផ្ដល់នូវការស្នាក់នៅកម្រិតស្ដង់ដាអន្តរជាតិ ជាមួយនឹងបន្ទប់ស្នាក់នៅដ៏ប្រណីតចំនួន២៤៧បន្ទប់ ដែល​៤៣​បន្ទប់ជាបន្ទប់ប្រភេទស្វីត សាលធំទូលាយ ភោជនីយដ្ឋាន និង​ស្កាយបារ រង្គសាល ព្រមទាំងសេវាកម្មផ្សេងៗដែលផ្ដល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត។ សណ្ឋាគារហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ ក៏​បាន​រួមចំណែកក្នុងការរក្សាវប្បធម៌កេរ​ដំណែល​នៃស្ថាបត្យកម្មប្រវត្តិសាស្រ្ត តាមរយៈការអភិរក្សសំណង់សម័យអាណានិគមបារាំង ដែលបច្ចុប្បន្នប្រែក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវរំលេច​នូវរចនាបទសម័យបុរាណយ៉ាង​ឧត្តម ចំកណ្តាលសណ្ឋាគារដ៏ស្កឹមស្កៃនេះ ​ដែលស័ក្ដិសមបំផុតជាមួយទីតាំងស្ថិត​ក្នុងតំបន់ប្រវត្តិសាស្ដ្រ និង​វប្បធម៌​នៃ​រាជធានី​ភ្នំពេញ។

សណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ពោធជាផ្លូវការ

គួរបញ្ជាក់ផងដែរ​ សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារហៃយ៉ាត់ រីជិនស៊ីដំបូងគេបង្អស់នៅកម្ពុជា គឺជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង​ ជាមួយទុនវិនិយោគ​សរុ​ប​១៨០លាន​ដុល្លារ​អាមេរិក​ ទាំង​ថ្លៃ​ដី​ និង​ថ្លៃសាងសង់សំណង់​ និងកំពុងបើកទ្វារជាផ្លូវការទទួលស្វាគមន៍ភ្ញៀវជាតិ និង​អន្តរជាតិ​មកទទួលយកបទពិសោធន៍​ស្នាក់​នៅលំដាប់អន្តរជាតិ​​៕

សណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ពោធជាផ្លូវការ
សណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ពោធជាផ្លូវការ
សណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ពោធជាផ្លូវការ
សណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សម្ពោធជាផ្លូវការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]