ភ្នំពេញ៖ អាចនិយាយបានថា កម្មវិធីMiss Teen International Cambodia ជាកម្មវិធីដំបូងគេបង្អស់ដែលបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យបវរកញ្ញា ហើយកម្មវិធីមួយនេះជ្រើសរើសបេក្ខនារីដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់១៩ឆ្នាំប៉ុណ្ណោះ។ លើសពីនេះទៅទៀត កម្មវិធីប្រកួតបវរកញ្ញយុវវ័យនេះ ក៏ចង់ផ្ដល់ឱកាសដល់ប្អូនៗយុវតីគ្រប់រូបអាច​បញ្ចេញនូវសមត្ថភាព ព្រមទាំងបំពេញក្ដីស្រមៃខ្លួនដើរលើវិថីបវរកញ្ញា អាចមានសិទ្ធិទៅចូលរួមប្រកួតលើឆាកអន្តរជាតិផងដែរ។ 

ជាមួយគ្នានេះដែរ ពីខាងកម្មវិធីMiss Teen International Cambodia ក៏កំពុងដំណើរការកម្មវិធី ព្រមទាំងបានជម្រុះបេក្ខនារីវគ្គ Auditionពី១០០នាក់ មកនៅត្រឹម៤០នាក់ ហើយក៏បន្តជម្រុះបេក្ខរីជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកម្ចាស់ជ័យលាភីឯកនាពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះដែរ បេក្ខនារីដែលជាអ្នកឈ្នះ Miss Teen International Cambodia នឹងទទួលបានរង្វាន់ បូកជាមួយនិងកិច្ចសន្យាការងារតម្លៃ៤០លានរៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ម្ចាស់ជ័យលាភីក៏ទទួលបានឱកាសការងារច្រើន ជាពិសេសអាចជាយុវតីដំបូងគេបង្អស់ មានឱកាសនឹងក្លាយជាអ្នកតំណាងប្រទេសកម្ពុជាទៅប្រលង Miss Teen International នៅក្រៅប្រទេសនៅឆ្នាំក្រោយ។ គួរបញ្ជាក់ផងដែរថា បេក្ខនារីម្ចាស់មកុសដដែលបានជាប់ក្នុងកម្មវិធី Miss Teen International Cambodia នឹងទៅចូលរូមប្រកួត Miss Teen International នៅឯប្រទេសឥណ្ឌា រដ្ឋNew Delhi នៅឆ្នាំ2022៕

សូមទស្សនារូបភាពខាងក្រោម៖ 

ការបញ្ជាក់ជាផ្លូវការពីកម្មវិធី Miss Teen International Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]