យល់ដឹង៖ ជាការពិត ការបើកបរស្ថិតនៅក្រោមស្ថានភាពស្រវឹង គឺជាបុព្វហេតុកមួយក្នុងចំណោមបុព្វហេតុដទៃទៀត ដែលអាចនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍​នៅតាមដងផ្លូវ និងជាពិសេសថែមទៅទៀតនោះ ក៏អាចឆក់យកជីវិតប្រជាជនស្លូតត្រង់ដែលជាអ្នកដំណើរថែមទៀតផង។

យ៉ាងណាមិញ យោងតាមអនុក្រឹត្យលេខ៤៤ អនក្របក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា១១ បានចែងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមមាត្រា ១១/ ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរយានយន្តដែលបើកបរស្ថិតក្នុងភាពស្រវឹងមានអត្រាជាតិអាល់កុលចាប់ ពី០,៤០ (សូនក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០(សូនក្បៀសប៉ែតសិប) ក្នុងមួយលីត ឈាមឡើងទៅដូចតទៅ៖

-ចំនួនទឹកប្រាក់ ២០០ ០០០(ពីរសែនរៀល) សម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោង រ៉ឺម៉កឬត្រីចក្រយានយន្ត

-ចំនួនទឹកប្រាក់ ៤០០ ០០០(បួនសែនរៀល) សម្រាប់យានយន្តធុនស្រាល

-ចំនួនទឹកប្រាក់ ៨០០ ០០០(ប្រាំបីសែនរៀល) សម្រាប់យានយន្តធុនធ្ងន់ ។

អ្នកបើកបរយានយន្តដែលបើកបរស្ថិតក្នុងភាពស្រវឹងមានអត្រាជាតិអាល់កុលដូចបានចែងក្នុងមាត្រានេះ ត្រូវបញ្ឈប់មិនអោយបើកបរយានយន្តរហូតដល់អត្រាជាតិអាល់កុលចុះក្រោម០,២៥(សូន្យក្បៀសម្ភៃប្រាំ)មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬក្រោម០,៥ (សូន្យក្បៀសប្រាំ)ក្រាម ក្នុងមួយលីត្រឈាម ។ ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងកំលុងពេល ៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង។

អាស្រ័យដូចដែលជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូនមេត្តាជ្រាបជាព័ត៌មាន៕

អនុក្រឹត្យលេខ៤៤ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]