តៃវ៉ាន់៖ ថ្មីៗនេះ ស្រាប់តែមានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ និងត្រូវបានមនុស្សជាច្រើនតាមដាន ពីទំនាក់ទំនងរបស់ តារាចម្រៀងប្រុស លោក Wang Leehom និង ភរិយារបស់ខ្លួន បន្ទាប់ពី បានបដិសេធអស់រយៈពេលកន្លះថ្ងៃ ហើយទីបំផុត លោកក៏បានចេញមកបញ្ជាក់ ពីការបែកបាក់នៃអាពាហ៍ពិពាហ៍ ដោយបានលើកឡើង ពីចំណុចខ្វះខាតជាច្រើន។
ក្នុងនោះដែរ តារាចម្រៀងប្រុសរូបនេះ បានសរសេររៀបរាប់ នៅលើបណ្តាញសង្គមថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មុនពេលដែលមានការបញ្ជាក់បែបនេះ លោក Wang Leehom ក៏មានពាក្យចចាមអារ៉ាមពីការ បែកគ្នាជាមួយប្រពន្ធ នាង Lee Jinglei ទៅហើយ និងបានរីករាលដាលអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព្រមទាំងមានការបង្ហើបថា ភរិយារបស់លោក បានជ្រៀតជ្រែក ក្នុងការងាររបស់ស្វាមីខ្លាំងពេក ដែលធ្វើឱ្យម្តាយលោក Wang Leehom មិនសប្បាយ ហើយទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសា គឺកាន់តែយ៉ាប់យ៉ឺនទៅ ដែលបង្កឱ្យមានភាពតានតឹង ក្នុងជីវិតអាពាហ៍ពិពាហ៍៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]