រាជធានីភ្នំពេញ ៖ ពិតណាស់ និយាយដល់កេរ្ត៍ឈ្មោះ របស់តារាចម្រៀង ព្រាប សុវត្ថិ ជឿជាក់ថាបងប្អូនប្រាកដជា បានស្គាល់ស្ទើរគ្រប់ៗគ្នារួចមកហើយ ជាមួយនឹងការងារសិល្បៈរាប់ឆ្នាំ តារាចម្រៀងជើងចាស់រូបនេះ អាចរក្សាប្រជាប្រិយភាពនិង សម្លេងចំនួនអ្នកគាំទ្រ មិនដែលបាត់បង់សោះឡើយ ពោលគឺជា តារាចម្រៀងលំដាប់ប្រទេសមួយរូបផងដែរ។

អ្វីដែលគួរឲ្យសរសើរនោះ គឺតារាប្រុសរូបនេះ បើទោះបីមានកេរ្ត៍ឈ្មោះ ជាតារាប្រុសល្បីឈ្មោះម្នាក់ប្រចាំប្រទេសក្តី តែមើលទៅ រូបលោក និងគ្រួសារបែរជា រស់នៅក្នុងស្ថានភាពមួយ សាមញ្ញធម្មតា មិនឡូយឆាយហាយសូ អ្វីឲ្យខ្លាំងក្លាដូចនឹងតារាផ្សេងៗប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ ភរិយារូបលោក បានទម្លាយវីដេអូ ពេលទំនេរពីការងារសិល្បៈ ក៏ដូចជាការងាររកស៊ី តារាប្រុសរូបនេះ តែងឆ្លៀតធ្វើម្ហូបផ្ទាល់ដៃឲ្យភរិយាបរិភោគ ជាញឹកញាប់ ជាងនេះទៅទៀត មើលទៅ រូបលោក ពិតជាពូកែធ្វើម្ហូបមិនអន់ប៉ុន្មានឡើយ ឡើងថ្នឹកដៃ មិនចាញ់ចុងភៅជំនាញទេ មើលទៅពិតជាគួរឲ្យសរសើរណាស់ ម៉ោងការងារជាតារាចម្រៀងល្បី តែពេលនៅក្នុងគ្រួសារ លោក ព្រាប សុវត្ថិ ជាស្វាមីនិងលោកប៉ា ដ៏គម្រូម្នាក់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ព្រាប សុវត្ថិ
  តារាចម្រៀង ព្រាប សុវត្ថិ និងភរិយា
 តារាចម្រៀង ព្រាប សុវត្ថិ និងភរិយា
 តារាចម្រៀង ព្រាប សុវត្ថិ និងភរិយា
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ