កូរ៉េខាងត្បូង៖ ពិតណាស់ តារាសម្តែង Lee Jung-Jae ដែលដើរតួជាតួឯក (Seong Gi-hun) ក្នុង Squid Game ទទួលបានការទទួលស្គាល់ និងប្រជាប្រិយភាពល្បីពេញពិភពលោក បន្ទាប់ពីរឿងនេះ បានក្លាយជាបាតុភូតទូទាំងពិភពលោក។ K-drama ទទួលបានចំណាត់ថ្នាក់កំពូលតារាង ហើយការសម្ដែងរបស់លោកក៏ដូចគ្នាដែរ។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនប្រហែលជាមិនដឹងនោះគឺថា Jung-Jae មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងឧស្សាហកម្មកូរ៉េខាងត្បូងអស់រយៈពេលជាយូរមកហើយ ហើយបានសម្តែងក្នុងរឿងភាគ និងភាពយន្តដ៏អស្ចារ្យមួយចំនួន។

Lee Jung Jae
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Jung Jae

តារាសម្តែង Lee Jung Jae គឺជាតារាសម្តែងដែលមានទេពកោសល្យខ្ពស់ ហើយអ្នកត្រូវតែពិនិត្យមើលស្នាដៃផ្សេងទៀតរបស់តារាសម្តែងរូបនេះផងដែរ។ នេះគឺជាបញ្ជីនៃស្នាដៃកំពូលទាំង ៥ របស់ Lee Jung-Jae។

១. រឿង The Face Reader

រឿង The Face Reader

វត្តមានរបស់តារាសម្តែងប្រុស Lee Jung-Jae ទទួលបានប្រជាប្រិយភាពភ្លូកទឹកភ្លូកដី ក្នុងខ្សែភាពយន្តនេះ។ ជាមួយគ្នានោះ លោកថែមទាំងបានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតនៅ Blue Dragon Film Awards និងពានរង្វាន់ Baeksang Arts Awards ទៀតផង។

២​. រឿង Chief of Staff

រឿង Chief of Staff

Jang Tae-Joon (Lee Jung-Jae) បន្ទាប់ពីបញ្ចប់ការសិក្សាពីសកលវិទ្យាល័យប៉ូលីសជាតិកូរ៉េ បានធ្វើការជាអ្នកស៊ើបអង្កេត។ ដើម្បី​ក្តោបក្តាប់​អំណាច​បន្ថែម លោក​ចូល​រួមការងារ​ក្នុង​រដ្ឋសភា។ រឿង​នេះ​ នាំ​អ្នក​ឆ្លងកាត់​ពី​ក្រោយ​ឆាក​នៃ​នយោបាយ​កូរ៉េ​ខាង​ត្បូង។ សាច់រឿងនេះ ពោរពេញដោយមនុស្សដែល​មាន​មហិច្ឆតា​ខ្លាំង​ក្លា។

៣. រឿង The Thieves

រឿង The Thieves

ភាពយន្តនេះនាំមកជូនអ្នកនូវក្រុមតារាសម្ដែងល្បីៗមួយចំនួន។ Popeye សម្តែងដោយ Jung-Hae គឺជាឧក្រិដ្ឋជនម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងការប្លន់ពេជ្រឆ្លងដែន។ ជាមួយនឹងការលក់សំបុត្រជាង ១២.៩ លានសន្លឹក The Thieves គឺជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង។

៤. រឿង Assassination

រឿង Assassination

រឿងរ៉ាវនៅក្នុងខ្សែភាពយន្តនេះ​ ស្តែងពីសម័យតស៊ូរបស់កូរ៉េឆ្នាំ ១៩៣០។ វា​ជា​ខ្សែ​ភាព​យន្ត​ដ៏​ជក់​ចិត្ត​មួយ​ដែល​ធ្វើ​ឱ្យ​អ្នកទស្សនាតាមដានមិនចេះជិនណាយ​។ Lee Jung-Jae ជាតួអង្គមាន​តួនាទី​ជា​អ្នក​ប្រយុទ្ធ​ឯករាជ្យ​ដែលមានគម្រោង ធ្វើ​ឃាត​មន្ត្រី​ជាន់ខ្ពស់​ជប៉ុន។

៥. រឿង Air City

រឿង Air City

ប្រវត្តិ​សម្ដែង​របស់ Lee ទទួលបានការគាំទ្រជាខ្លាំង ខណៈ​ដែល​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​ជា​យូរ​មក​ហើយ។ រឿង Air City នឹង​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដើម្បី​ស្គាល់​តារា​រូប​នេះ​បន្ថែម​ទៀត។ ក្នុងខ្សែភាពយន្តនេះ លោកបានដើរតួជាតួអង្គ Kim Ji-Sung ដែលជាបុគ្គលិកសន្តិសុខអាកាសយានដ្ឋានដែលបំពានច្បាប់។សូមបញ្ជាក់ថា លោក Lee Jung Jae បានសម្តែងក្នុងខ្សែភាពយន្តជាច្រើនដែលល្បីៗទទួលបានទស្សនាច្រើនបំផុត ដែលរឿងខ្លះមិនមានក្នុងបញ្ជីខាងលើ។ ជាមួយគ្នានេះ អ្នកគួរមើលរឿងដូចជា៖ The Housemaid (2010), The Thieves (2012) និង New World (2013) ផងដែរ៕

ប្រភព៖ allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]