តារាកម្សាន្ត៖ កាលពីពេលថ្មីៗ ក្រោយតំណាងឲ្យកម្ពុជាចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីបវរកញ្ញាហ្រ្គែនអន្តរជាតិឆ្នាំ២០២១ ដោយទទួលបានចំណាត់ថ្នាក់ Top១០ ក្នុងការប្រកួត កញ្ញា ប៉ូគីមថេង សុតធីតា ហាក់ទទួលបានការគាំទ្រ និងប្រជាប្រិយយ៉ាងខ្លាំង ពីសំណាក់មហាជន និងអ្នកគាំទ្រ ដោយសារតែភាពស្រស់ស្អាត និងសមត្ថភាពដ៏អស្ចារ្យដែលពិតជាសាកសមជាបវរកញ្ញាខ្មែរពិតៗតែម្តង។

យ៉ាងណាមិញ បង្ហាញខ្លួនទទួលការងារថតសំអាងការក្នុងថ្ងៃដំបូង សុតធីតា បានបង្ហាញសម្រស់ដ៏ស្រស់សោភា ក្នុងឈុតពណ៌ស្វាយដ៏ស្រស់ស្អាត អមដោយមកុដ និងស្នាមញញឹមដ៏ទាក់ទាញរហូតធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗថា បវរកញ្ញាកម្ពុជារូបនេះមានសម្រស់ស្អាតដូចទេពអប្សរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថា​ បន្ទាប់ពីត្រលប់មកពីប្រទេសថៃវិញ កញ្ញា ប៉ូគីមថេង សុតធីតា ហាក់ទទួលបានការងារពីសំណាក់សំអាងការ និងបណ្តាផលិតកម្មនានាជាច្រើន ហើយថ្មីៗនេះបវរកញ្ញារូបនេះ ក៏បានទិញរថយន្តថ្មីដ៏ស្រស់ស្អាតមួយគ្រឿងថែមទៀតផង៕

ចង់ឃើញថាតើ បវរកញ្ញារូបនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញា ប៉ូគីមថេង សុតធីតា
កញ្ញា ប៉ូគីមថេង សុតធីតា
កញ្ញា ប៉ូគីមថេង សុតធីតា
កញ្ញា ប៉ូគីមថេង សុតធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]