ជប៉ុន៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឱកាសនៃថ្ងៃចម្រើនព្រះជន្មព្រះនាង Aiko (បុត្រីរបស់ព្រះចៅអធិរាជ និងមហាក្សត្រីជប៉ុន) បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ២០ ឆ្នាំ ហើយនៅថ្ងៃទី៥ ព្រះនាងក៏បានប្រារព្ធពិធីពេញវ័យនៅព្រះបរមរាជវាំង។ ព្រះនាងទ្រង់ស្លៀករ៉ូប robe décolletage ពណ៌ស និងមកុដជាសម្លៀកបំពាក់ផ្លូវការដែលស្ត្រីក្នុងរាជវង្សតែងពាក់ពេលចូលរួមក្នុងព្រះរាជពិធី និងពិធីជប់លៀងរដ្ឋ។
ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះ ព្រះនាងAiko មិនបានប្តូរមកុដថ្មីនោះទេ ប៉ុន្តែខ្ចីពីប្អូនស្រីរបស់អធិរាជ ដែលជាអតីតព្រះនាងSayako ។ តាមការបញ្ជាក់របស់មន្ត្រីរាជការទាំងព្រះចៅអធិរាជ មហាក្សត្រី និងព្រះនាងម្ចាស់ក្សត្រិយ៍យល់ថានេះជាទង្វើត្រឹមត្រូវដោយសារផលប៉ះពាល់នៃជំងឺកូវីដ ១៩ មកលើសេដ្ឋកិច្ចប្រទេស និងជីវិតប្រជាជន។ ពិធីជប់លៀងក្នុងកម្មវិធីរបស់ព្រះនាងAiko ក៏ត្រូវលុបចោលដោយសារជំងឺរាតត្បាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រះរាជទង្វើរបស់ព្រះនាងដែលជាក្សត្រីទោលរបស់ព្រះចៅអធិរាជជប៉ុនរូបនេះ ទទួលបានការសាទរជុំវិញពិភពលោក និងជាពិសេសនៅក្នុងប្រទេសជប៉ុន ដោយសារតែព្រះទ័យមេត្តានិងគិតពីប្រជានុរាស្រ្ត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]