រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមាននារីម្នាក់ ចេញមុខអះអាងនៅលើបណ្តាញសង្គមថា ពិធីការិនីល្បីឈ្មោះរូបស្រស់សោភា ប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ចាន់នីរ័ត្ន មិនខ្វល់ខ្វាយពីក្រុមគ្រួសារបង្កើតរបស់ខ្លួន ដោយសម្ងំសោយសុខតែខ្លួនឯង អស់រយៈពេលជាច្រើនឆ្នាំ។
ក្នុងនោះ បើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Zeii Pov បានបង្ហោះសារទៅ ចោទសំនួរទៅកាន់ ហ៊ិន ចាន់នីរ័ត្ន ដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ជុំវិញរឿងនេះដែរ នារីដែលមានឈ្មោះ Zeii Pov ក៏ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា ហ៊ិន ច័ន្ទនីរ័ត្នន៍ បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹមតាំងតែពីនៅវ័យកុមារភាព ពោលគឺតាំងពីតារារូបនេះមានអាយុ៣ឆ្នាំ ហើយនាងមិនដែលមានទំនាក់ទំនងជាមួយគ្រួសារនោះទេ បើគិតទៅប្រហែលជាជិត១០ឆ្នាំមកហើយ។
ជាមួយគ្នានោះ នាងបញ្ជាក់ថា មូលហេតុដែលឪពុកម្ដាយនាងសម្រេចចិត្តឱ្យ នីរ័ត្នន៍ ទៅគេនោះ គឺដោយសារជីវភាពគ្រួសារកាលគ្រានោះ លំបាកខ្វះខ្វាត ខ្វះការផ្គត់ផ្គង់អាហារជាច្រើន ទើបសម្រេចចិត្ដដល់ថ្នាក់ធ្វើរឿងបែបនេះ ប៉ុន្តែបច្ចុប្បន្ននេះ ជីវភាពគ្រួសារលែងពិបាកទៀតហើយ គឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្នន៍ ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើតវិញ ព្រោះពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់ហើយ។
ពាក់ព័ន្ធនឹងរឿងនេះដែរ កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ហ៊ិន ចាន់នីរ័ត្ន ក៏ធ្លាប់បង្ហូរទឹកភ្នែក ក្រោយពីមានការជជីកសួររឿងរ៉ាវគ្រួសារ នៅ កម្មវិធីកម្សាន្តមួយរបស់ទូរទស្សន៍ក្នុងស្រុកមួយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]