តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងជុំវិញរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយពិធីករដ៏ល្បីតាប៊ុយ ក្រោយបើកបររថយន្តទំនើបក្នុងស្ថានភាពស្រវឹង ជ្រុលចង្អូតទៅបុកនឹងឡានម៉ាកព្រូសរហូតបង្កជាការខូចខាតយ៉ាងដំណំ។
យ៉ាងណាមិញ ក្រោយកើតរឿងហេតុនេះ និងផ្ទុះការដេញដោលមតិជុំវិញរឿងសំណងជួសជុលរថយន្ត២ពាន់ដុល្លារ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមគេហទំព័រហ្វេសប៊ុករបស់នារីរងគ្រោះ បានចេញមុខមកប្រកាសនឹងដាក់ពាក្យប្តឹងទារសំណង២មុឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធរបុប្ផា ដោយនៅក្នុងសារនោះម្ចាស់រថយន្តរងគ្រោះបានសរសេរថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមបញ្ជាក់ផងដែលថា ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ម្ចាស់រថយន្តរងគ្រោះបានបង្ហោះសារដោយបានបង្ហាញអារម្មណ៍សោកស្តាយចំពោះការខូចខាតឡានរបស់ខ្លួន ដែលទើបតែទិញកាលពីប៉ុន្មានថ្ងៃមុនពេលកើតហេតុ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]