រាជធានីភ្នំពេញ៖ ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះ​មួយកន្លែង ដែលស្ថិតនៅផ្លូវ២០០៤​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ នាវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១នេះ ដែលបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅតំបន់នោះ។

ជាក់ស្តែង ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​ផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យរួច ពេលនេះកម្លាំងជំនាញបានគ្រប់គ្រងស្ថានភាពទាំងស្រុងបានហើយ៕

កន្លែងដែលអគ្គីភ័យឆាបឆេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]