តៃវ៉ាន់៖ នាពេលថ្មីៗនេះ តារាចម្រៀង និងសម្តែង Jimmy Lin បានបង្ហោះរូបភាព ផ្អែមល្ហែមមួយទំហឹងជាមួយនឹងគ្រួសាររបស់ខ្លួន ក្នុងថ្ងៃខួបកំណើតភរិយា មិនចាញ់គូស្នេហ៍ក្មេងៗស្រករក្រោយប៉ុន្មាននោះឡើយ។

ដោយឡែក ក្នុងគណនីបណ្តាញសង្គម របស់តារាប្រុសរូបនេះ បានបង្ហាញពីសកម្មភាពស្និទ្ធស្នាល និងផ្អែមល្ហែមក្នុងគ្រួសារ ក្នុងថ្ងៃនេះ ដែលជាថ្ងៃខួបកំណើតរបស់ភរិយា Kelly Chen ដូច្នេះលោកបានរៀបចំប៉េងប៉ោង ព្រមទាំងនំឃេកសម្រាប់អបអរថ្ងៃពិសេសនេះដែរ ក្រៅ ពីនេះកូនៗទាំង៣នាក់ ក៏បានមកជួយអបអរដល់ថ្ងៃកំណើតរបស់ម្តាយរបស់ពួកគេផងដែរ ដែលនេះមើលទៅ គឺពិតជាមានភាពកក់ក្តៅ ខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានសរសើរតារាទាំងពីរដួងនេះ ដែលមានវ័យច្រើនយ៉ាងណា ក៏នៅ តែបង្ហាញក្តីស្រលាញ់ទៅ វិញទៅ មកដដែល៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Jimmy Lin និង Kelly Chen
 Kelly Chen និង Jimmy Linb
Jimmy Lin Kelly Chen និង កូនៗទាំង៣នាក់ 
នំឃេកសម្រាប់ថ្ងៃកំណើតKelly Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]