រាជធានីភ្នំពេញ ៖ ប្រឡូកក្នុងការងារសិល្បៈច្រើនឆ្នាំ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រីម្នាក់ដែល មិនធ្លាប់មានព័ត៌មានអាស្រូវ មិនធ្លាប់មានដំណឹងប៉ះពាល់កិត្តិយសនោះទេ មានតែសម្លេងអ្នកគាំទ្រ ហ្វេនៗពេញចិត្តនឹងសមត្ថភាពរបស់រូបនាង ជាមួយនឹង ការតុបតែងខ្លួនបែបនារីខ្មែរ រមទម្យជាខ្លាំង។

ផ្ទុយទៅវិញ គាប់ជួបខ្លាំងណាស់ ខណៈក្រោយទទួលបាន ការងារសម្តែងសំខាន់ជា តួអង្គស្រីក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» របស់សម្តេចតេជោហើយនោះ ស្រាប់តែ រូបនាងលេចដំណឹង មិនទទួលស្គាល់ អ្នកម្តាយបង្កើត និងគ្រួសារ ដែលធ្វើឲ្យ មហាជនងើងឆ្ងល់ជាខ្លាំង តើមានរឿងនេះពិតឫយ៉ាងណា តើរឿងរ៉ាវវាយ៉ាងទៅ ព្រោះបើមើលទៅ  តារាស្រីរូបនេះ ជាមនុស្សស្លូតបូតជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ គេឃើញមានមនុស្សស្និទស្នាលនឹង ម្តាយចិញ្ចឹមរបស់តារាស្រីរូបនេះ បានទម្លាយថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កើតចិត្តមិនសូវចូលចិត្តម្តាយបង្កើត និងគ្រួសារ ក៏ព្រោះតែ ម្តាយបង្កើតខ្លួនក៏ព្រោះតែ នៅតូចបានយករូបនាងទៅ ដាក់នៅ មណ្ឌលកុមារកំព្រា តាំងពីកើតមកម្លេះ តែសំណាងល្អ មានម្តាយចិញ្ចឹមចិត្តធម៌រើសយកចិញ្ចឹម ដូច្នេះ តារាស្រីរូបនេះ ក៏កើតចិត្តមិនចង់ទទួលស្គាល់ម្តាយបង្កើតខ្លួន ហើយរូបនាងគោរពស្រលាញ់ ម្តាយចិញ្ចឹមដូចម្តាយបង្កើត ទិញផ្ទះវីឡាជូនថែមទៀតផង ជាងនេះទៅទៀត ។

ផ្ទុយទៅវិញ ក្រោយឃើញសារយ៉ាងដូច្នេះ ស្រាប់តែ នារីម្នាក់ដែលអះអាងថា ជាប្អូនស្រីតារាស្រីរូបនេះ ចេញមុខប្រតិកម្មតបវិញ យ៉ាងដូច្នេះ ៖

សំណេររបស់នារី អះអាងថា ជាប្អូនតារាស្រីរូបនេះ
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ប្អូនស្រី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ម្តាយបង្កើត
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន