នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Jonhson បានឲ្យដឹងថា មានប្រជាពលរដ្ឋអង់គ្លេសម្នាក់ស្លាប់ដោយសារវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ដែលនេះជាករណីដំបូងគេនៅអង់គ្លេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
លោកនាយរដ្ឋមន្ត្រីឲ្យដឹងទៀតថា អ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង យ៉ាងហោចណាស់ ១០នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ និងថាប្រជាពលរដ្ឋគួរចាក់វ៉ាក់សាំងដូសជំរុញ។ បើតាមលោកនាយករដ្ឋមន្ត្រីដដែល នៅអង់គ្លេសមានអ្នកឆ្លងវីរុសបំប្លែងប្រភេទថ្មី អូមីក្រុងនេះចំនួន ២០ភាគរយនៃអ្នកឆ្លងសរុប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាវីរុសបំប្លែងថ្មីនេះត្រូវគេដឹងថាមានសមត្ថភាពឆ្លងលឿនក៏ពិតមែនតែអ្នកជំនាញអះអាងថារោគសញ្ញាមានត្រឹមកម្រិតស្រាល និងមធ្យម។
បើនិយាយនៅសហរដ្ឋអាមេរិកវិញ សារព័ត៌មានCNN ចុះផ្សាយនៅថ្ងៃនេះដែរថា មានមនុស្សចំនួន ៤៣នាក់បានឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង និងថាមានរោគសញ្ញាស្រាល ហើយភាគច្រើននៃអ្នកទាំងនោះបានចាក់វ៉ាក់សាំងគ្រប់ដូស និងមាន ១៤នាក់បានចាក់វ៉ាក់សាំងដូសជំរុញរួចហើយ។
ទោះបីជាការឆ្លងវីរុសបំប្លែងថ្មីអាចមានរោគសញ្ញាស្រាល ក៏មន្ត្រីសុខាភិបាលអាមេរិកបានលើកឡើងថាអ្នកឆ្លងទាំងនេះសុទ្ធតែជាមនុស្សមានសុខភាពល្អ និងវ័យក្មេង និងព្រមានថាបើសិនជាវីរុសបំប្លែងថ្មីនេះឆ្លងចូលដល់សហគមន៍ អាចនឹងធ្វើឲ្យមានការលំបាកដល់ប្រព័ន្ធសុខាភិបាល។
រោគសញ្ញាទូទៅនៃអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង គឺក្អក អស់កម្លាំង តឹងច្រមុះ ឬហៀរសំបោរ។ ការឆ្លងវីរុសបំប្លែងថ្មីនេះត្រូវគេដឹងថាអ្នកបានចាក់វ៉ាក់សាំង ឬធ្លាប់ឆ្លងជំងឺកូវីដ-១៩ អាចមានរោគសញ្ញាស្រាលជាងអ្នកមិនបានចាក់វ៉ាក់សាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]