កូរ៉េខាងត្បូង៖ ពិតណាស់ មហាជន ក៏ដូចជាទស្សនិកជនមួយចំនួន ដែលធ្លាប់បានទស្សនារឿងខ្មោចហ្ស៊ូមប៊ី Train To Busan ប្រាកដជាស្គាល់ កូនស្រីដ៏គួរឱ្យស្រលាញ់របស់ Gong Yoo។ តួអង្គជាកូនស្រីរបស់ Gong Yoo នេះសម្តែងដោយ ក្មេងស្រី ឈ្មោះ Kim Su An ដែលកើតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០០៦។ នាងបានបង្ហាញខ្លួនជាតារាសម្តែងក្នុងឆ្នាំ ២០១១ ហើយបច្ចុប្បន្នត្រូវបានចុះហត្ថលេខានៅក្រោម Blossom Entertainment (បាទ នាងជាមិត្តរួមផលិតកម្មជាមួយ Park Bo Gum, Jung So Min និង Cha Tae Hyun)។ មើលទៅគួរឲ្យស្រលាញ់ប៉ុណ្ណា។
តើមានអ្វីកើតឡើងចំពោះ Kim Su An បន្ទាប់ពីបានបង្ហាញវត្តមាននៅ ក្នុងរឿង Train To Busan?
សូមជម្រាបថា ភាពយន្ត Train to Busan នេះ បានបើកទ្វារថ្មីសម្រាប់តារាស្រីវ័យក្មេងរូបនេះ ហើយយោងតាម My Drama List Kim Su An បានបន្តដើរតួជាតួឯកក្នុងរឿង The Battleship Island (2017), Along With The Gods: The Two Worlds (2017), រួមជាមួយនឹង The Gods: The Last 49 Days (2018) និង K-drama Sisters-Law (2017) ថែមទៀតផង។ ភ្នាក់ងាររបស់តារាសម្តែងស្រីវ័យក្មេងរូបនេះ បានឱ្យដឹងថា នាងក៏បានបង្ហាញខ្លួនក្នុងរឿងភាគ និងតន្ត្រីជាច្រើនផងដែរ។
Kim Su An គឺជាតួឯកស្រីក្នុងរឿង A Field Day ឆ្នាំ ២០១៨ និងក្នុងឆ្នាំ ២០១៩ នាងបានសម្តែងក្នុងរឿងមួយទៀតដែលមានឈ្មោះថា A Little Princess ដែលនាងដើរតួជា Gong-joo ។
ដោយឡែក នៅខែកក្កដាឆ្នាំ ២០២១នេះ Kim Su An បានធំពេញរូបពេញរាងឡើងខ្ញង់ ហើយកំពុងស្ថិតក្រោមផលិតកម្ម Blossom Entertainment៕
ប្រភព៖ cosmo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]