ហុងកុង៖ ថ្មីៗនេះ តារាសម្ដែងក្បាច់គុនដ៏ល្បី លោក Donnie Yen បានទាញយកចំណាប់អារម្មណ៍សាជាថ្មី បន្ទាប់ពីបានចេញមក ចែករំលែករូបថត ជាមួយនឹងភរិយា បង្ហាញសកម្មភាពថើបថ្ពាល់កូនប្រុសជាទីស្រលាញ់ ក្នុងថ្ងៃខួបកំណើតកូនប្រុសគម្រប់ ១៤ ឆ្នាំ។ 

មិនត្រឹមតែ តារាសម្ដែងប្រុសរូបនេះ​ ថែមទាំងបានលើកឡើងតាមរយៈការបង្ហោះសារ រីករាយថ្ងៃកំណើត ព្រមទាំងបង្ហាញពីក្ដីស្រលាញ់យ៉ាងធំធេង និងបានសរសើរដល់កូនប្រុសរបស់ខ្លួន ដែលបានក្លាយជា ក្មេងប្រុសដ៏ស្រស់សង្ហា និងពូកែបណ្តើរៗទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ តាមរយៈរូបមួយនេះ ក៏បានធ្វើឲ្យហ្វេនៗ និងមហាជនជាច្រើន កោតសរសើរចំពោះទឹកចិត្តជាឪពុកម្នាក់ ជាពិសេស បានមើលឃើញពីមុខមាត់កូនប្រុសរបស់លោក យ៉ាងច្បាស់ៗ ទោះបីជាមានអាយុត្រឹម ១៤ ឆ្នាំមែន តែទទួលបានការសរសើរយ៉ាងខ្លាំង ពីរូបរាងសង្ហា និងការលេងខ្លួនលេចធ្លោ មិនចាញ់ប៉ាៗរបស់ខ្លួន ឡើយ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Donnie Yen
Donnie Yen
Donnie Yen
Donnie Yen និង ភរិយា 
កូនប្រុស Donnie Yen
Donnie Yen និង ភរិយា ព្រមទាំងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]