ឥណ្ឌា៖ នៅលើគេហទំព័រ Missosology បានរាយការណ៍ថា នៅថ្ងៃទី ១៦ ខែធ្នូ បវរកញ្ញាចក្រវាឡ Harnaaz Sandhu បានជិះយន្តហោះត្រឡប់ទៅប្រទេសឥណ្ឌាវិញ បន្ទាប់ពីគ្រងមកុដបាន៣ ថ្ងៃ ដោយបានស្លៀករ៉ូបពណ៌ក្រហមចែងចាំង ដែលនាងត្រូវបានអ្នកគាំទ្រចោមរោមសុំរូបថតនិងហត្ថលេខា។
ថ្វីត្បិតមានកាលវិភាគសម្ភាសន៍ដ៏មមាញឹកក៏ដោយ Harnaaz នៅតែស្រស់ស្រាយ និងពោរពេញដោយថាមពល។ ប្រភពបាននិយាយថា ការត្រលប់មកផ្ទះវិញរបស់ សម្រស់ មិនត្រូវបានប្រកាសជាផ្លូវការ ដើម្បីចៀសវាងការជួបជុំនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយក្រុមបានដឹងថា ពួកគេបានមកដល់ព្រលានយន្តហោះ ដើម្បីរង់ចាំ Harnaaz ប៉ុន្មានម៉ោងមុននេះ។ បវរកញ្ញា Harnaaz Sandhu គឺជាមោទនភាពរបស់ប្រទេសឥណ្ឌា នៅពេលដែលបានក្លាយជានារីទី ៣ ដែលបាននាំយកមកុដបវរកញ្ញាចក្រវាលសម្រាប់ប្រទេសរបស់ខ្លួន៕
https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]