ភ្នំពេញ៖ នាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យ ចំណែកជំងឺឆ្លងកូវីដ១៩ គឺហាក់បីដូចជាអន់ថយខ្លាំងប្រសិនជាយើងប្រៀបទៅ កាលពីប៉ុន្មានខែមុន ចំណុចមួយនេះ អ្នកជំនាញគឺបានគិតថា វិស័យអចលនទ្រព្យអាច នឹងមានកំណើនឡើងវិញ នៅ ឆ្នាំ២០២២ខាងមុខនេះ ។
ដោយឡែក យោងតាម លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១នេះ បានមានប្រសាសន៍ប្រាប់ថា សម្រាប់ឆ្នាំ២០២២ ត្រូវបានគេមើលឃើញថា ការបើកប្រទេសត្រូវបានបើកទូលាយឡើងវិញ ជំរុញការធ្វើដំណើរក្នុងស្រុកឡើងវិញ ជាពិសេសនៅរាជធានីភ្នំពេញតែម្តង ខណៈវិនិយោគបរទេស អាចធ្វើដំណើរត្រង់មកកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅ ពីនេះលោកបន្ថែមថា បច្ចុប្បន្ន បើទោះជាបច្ចុប្បន្នការទិញលក់អចលនវត្ថុមានមានសកម្មយឺត ប៉ុន្តែតម្លៃមិនទាន់រងផលប៉ះពាល់ខ្លាំងទេ។ ក្នុងនោះ តម្លៃដីឡូតិ៍ និងលំនៅ ដ្ឋានតម្លៃទាប និងមធ្យម ក៏មិនមានការប្រែប្រួលខ្លាំងដែរ ដោយសារទីផ្សារនេះផ្ដោតលើប្រជាជនក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។
ចំណែក លោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន បានបញ្ជាក់ដែរថា នៅ ឆ្នាំខាងមុខនេះ លោកគ្រោងពង្រីកនូវគម្រោងរបស់លោកចំនួន ៣បន្ថែមទៀត ដូចជានៅភូមិផ្កាត្រកួន គម្រោងបុរីក្នុងខេត្តព្រៃវែង និងគម្រោងសួនឧស្សាហកម្មនៅ ក្រវ៉ាត់ក្រុង៣ ដើម្បីបំពេញតម្រូវតំរូវការ។
លោក បានបញ្ជាក់បន្ថែមទៀតថា កត្តាដែលនាំឲ្យលោកហ៊ានសម្រេចចិត្តក្នុងការអនុវត្តផែនការដែលគ្រោងទុកនេះ ដោយសារលោកជឿ និងទុកចិត្តលើថ្នាក់ដឹកនាំ ជាពិសេសសម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន គោលនយោបាយសេដ្ឋកិច្ច ការបរទេសនិងភាពនឹងធឹងជាដើម។
យ៉ាងណាមិញ សេចក្តីថ្លែងនៅ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែធ្នូ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា វិស័យអចលនទ្រព្យ បានក្លាយជាវីស័យជំរុញកំណើនសេដ្ឋកិច្ចមួយ ក្នុងឆ្នាំ២០២១ ក្នុងចំណោមវិស័យជំរុញកំណើនផ្សេងទៀត មានដូចជា វិស័យកាត់ដេរ វិស័យមិនមែនកាត់ដេរ និងវិស័យកសិកម្ម ខណៈវិស័យសេវាកម្ម រំពឹងថា នឹងងើបឡើងវិញ៕
ប្រភព៖ BTV
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]