ភ្នំពេញ៖ បើនិយាយដល់កម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss Grand Cambodia ច្រើនឆ្នាំមកហើយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន មិនថាក្នុងស្រុកឬក្រៅស្រុក។ ជាពិសេស ២ឆ្នាំចុងក្រោយនេះ បេក្ខនារីតំណាងឲ្យ Miss Grand Cambodia បានសាងស្នាដៃដ៏ធំជូនប្រទេសកម្ពុជា តាមរយៈការឈានជើងចូលTopកំពូលពីកម្មវិធី Miss Grand Intenational។ 

ជាការពិតណាស់ ទន្ទឹមនឹងជោគជ័យលើការរៀបចំកម្មវិធីបានយ៉ាងល្អ ថ្មីៗនេះគេដឹងផងដែរថា ពីកម្មវិធី Miss Grand Cambodia បានចូលរួមសហការណ៍គ្នាជាដៃគូ ដើម្បីរៀបចំការប្រកួត Miss Teen International Cambodiaផងដែរ។ ក្នុងនោះដែរ ក្រោយទទួលបានតំណឹងថា ស្ថាប័ណ្ណទាំងពីរនេះ បានចាប់ដៃរួបរួមរៀបចំកម្មវិធី Miss Teen International Cambodiaនេះឡើងភ្លាម មានមហាជនជាច្រើនបានសម្ដែងនូវក្ដីត្រេកអរគ្រប់គ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញាយុវវ័យកម្ពុជា កំពុងដំណើរការស្វែងរករកបេក្ខនារីវ័យក្មេងជើងខ្លាំង ដើម្បីមានឱកាសក្លាយជាស្ត្រីវ័យក្មេងដំបូងគេប្អស់ អាចទទួលបានសិទ្ធក្នុងការចូលរួមប្រកួតបវរកញ្ញា Miss Teen International 2022នាពេលខាងមុខ នៅឯប្រទេសឥណ្ឌាក្នុងរដ្ឋ New Delhiផងដែរ៕ 

សារបង្ហោះពីស្ថាប័ណ្ណបវរកញ្ញា Miss Grand Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]