ថៃ៖ មួយរយៈចុងក្រោយនេះ បានធ្វើឲ្យមហាជន និងហ្វេនៗជាច្រើន កាន់តែតាមដាន ទៅលើទំនាក់ទំនាក់របស់ តារាស្រីវ័យក្មេង Patricia និង គូស្នេហ៍បណ្ដូលចិត្តរបស់ខ្លួន លោក NoteVises បន្ទាប់ពីមានការសង្ស័យពីរឿងប្រេះឆា ខណៈដែលបានកត់សម្គាល់ឃើញថា អ្នកទាំងពីរមិនសូវមានរូបភាពគូស្នេហ៍ដ៏ផ្អែមល្ហែមនឹងគ្នាឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ យោងតាមសារព័ត៌មានក្នុងស្រុកមួយ ស្រាប់តែបានរាយការណ៍អំពីបញ្ហារបស់ តារាស្រីរូបនេះជាមួយនឹង គូស្នេហ៍ ដោយនាងបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនពិតជាមិនបានបង្ហោះរូបភាពបែបស្វីតៗនេះតាំងពីដំបូងម្លេះ ហើយក៏ធ្លាប់បានបើកបង្ហាញម្ដងហើយកាលពីមុននោះ ដូច្នេះហើយ នាងចង់រស់នៅក្នុងជីវិតឯកជនជាង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត នាងថែមទាំងលើកឡើងទៀតថា ពួកគេទាំងពីរ ចង់ធ្វើអ្វីដែលចង់បាន ដោយមិនចង់ធ្វើតាមនិន្នាការតាមការល្បីនោះទេ ហើយនាងក៏មិនចង់បង្ហាញអ្វីដែរ និងមិនចូលចិត្តឲ្យខ្លួនឯង មានឈ្មោះក្នុងព័ត៌មាន ដោយគ្រាន់តែចង់រស់នៅក្នុងជីវិតធម្មតា តែប៉ុណ្ណោះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]