តារាកម្សាន្ត៖ កាលពីយប់ម៉ោងប្រមាណជា៨ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មហាជន ជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដាន និងគាំទ្រវិស័យបវរកញ្ញា ឬ Beauty Pageant បានផ្ទុះការភ្ញាក់ផ្អើល និងជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលកញ្ញាម៉ារ៉ាឌី បវរកញ្ញាឯកចក្រវាលកម្ពុជា ក្រោយពីបញ្ចប់បេសសកម្មតំណាងឲ្យកម្ពុជាចូលរួមប្រកួតនៅប្រទេសអុីស្រាអ៊ែល។

ជាក់ស្តែងនៅក្នុងទិដ្ឋភាពនៃការទទួលបវរកញ្ញាកម្ពុជាកាលពីយប់មិញនេះ គេឃើញមានការចូលរួមពីសំណាក់អ្នកគ្រប់គ្រងបវរកញ្ញាកម្ពុជា ព្រមទាំងការចូលរួមពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ទោះបីជាមិនទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោក ប៉ុន្តែបវរកញ្ញាកម្ពុជា កញ្ញាម៉ារ៉ាឌី បានទទួលប្រជាប្រិយភាព និងការស្រលាញ់ចូលចិត្តពីសំណាក់មហាជននៅទូទាំងប្រទេសកម្ពុជា៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]