រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជា ស្គាល់ពីឈ្មោះ អ្នកនាង Love Riya ជាតារាហ្វេសប៊ុកស្រីម្នាក់ ដែលលក់ផលិតផលថែរក្សាសម្រស់ មានរូបសម្បត្តិសខ្ចីមុខមាត់ដូចគំនូរ មិនតែប៉ុណ្ណោះ បើទោះបី មានកូន១ហើយក្តី តែរូបនាង នៅខ្ញង់មិនប្រែប្រួលសម្រស់សូម្បីតែបន្តិច ទាល់តែសោះ។
បន្ទាប់ពីបើកចំហពីសុភមង្គលជាមួយនឹង ដៃគូថ្មីមិនទាន់ប៉ុន្មានផង ស្រាប់តែថ្មីៗនេះ អ្នកនាង Love Riya បានសម្រេចចិត្តដើរចូលរោងការ រៀបការតាមប្រពៃណីជាលើកទី២ ក្រោយបរាជ័យចំណងអាពាហ៍ពិពាហ៍លើកទី១ ឈានដល់ផ្លូវបែកបាក់រយៈពេល ជាង២ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកត្រឡប់ទៅមើល ពីទិដ្ឋភាពក្នុងថ្ងៃរៀបការជាលើកទី២នេះ ក៏អធិកអធមមិនធម្មតាប៉ុន្មានដែរ ដោយក្នុងនោះ គេឃើញមាន ការរៀបដេគ័រផ្កាលំអរោង និងក្នុងពិធី យ៉ាងស្រស់ស្អាតនិងមានរចនាយ៉ាងប្រណីតផងដែរ ចំណែកឯ សំអាងការ ខាងកាមេរ៉ា ក្នុងពិធី សុទ្ធតែជ្រើសរើសលំដាប់ល្បីឈ្មោះក្នុងប្រទេសថែមទៀតផង អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គ្រប់ប្លង់ស្ទើរទាំងអស់ តារាហ្វេសប៊ុករូបនេះ ញញឹមបិទមាត់មិនជិត ចំហាយសុភមង្គល ដោយក្នុងនោះ ហ្វេនៗជាច្រើន បានជូនពរឲ្យរូបនាង មានក្តីសុខនិងមានដំណឹងល្អឆាប់ៗ ក្នុងចំណងអាពាហ៍ពិពាហ៍ថ្មីមួយនេះ កុំឲ្យដូចពេលមុន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ @homephotography
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]