តារាកម្សាន្ត៖ កាលពីពេលកន្លងទៅ មហាជន និងអ្នកលេងបណ្តាញសង្គមថៃបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបថតស្រ្តីរូបស្រស់ម្នាក់ បានសម្រេចចិត្តចំណាយលុយផ្ទាល់ខ្លួន កែសម្ភស្សទាំងដែលខ្លួនមានសម្រស់ស្អាតពីធម្មជាតិ រហូតបង្កជាការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុកថៃមួយមានឈ្មោះថា อธิบดี แดงใจ បានទម្លាយរូបថតរបស់ស្រីរូបស្រស់ជនជាតិថៃម្នាក់នេះ តាំងតែពីមុនកែសម្ភស្ស រហូតដល់ពេលកែសម្ភស្ស និងក្រោយពេលកែសម្ភស្ស ដែលនាងមានរូបសម្រស់ស្រស់ស្អាតខ្លាំង រហូតមានអ្នកលេងបណ្តាញសង្គមនៅថៃខ្លះ បានលាន់មាត់សរសើរថាស្អាតតាំងពីកំណើតតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថា ការកែសម្ភស្សនៅប្រទេសថៃបានក្លាយជាការពេញនិយម ដោយគេសង្កេតឃើញមានជាទូទៅលើយុវវ័យ និងវ័យជំទង់ ដោយអ្នកខ្លះថែមទាំងឈានដល់ការវះកាត់ប្តូរអវយវ:ភេទផងក៏មាន៕

ចង់ឃើញថាតើស្រ្តីរូបនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

មុនពេលកែសម្ភស្ស
មុនពេលកែសម្ភស្ស
ក្រោយពេលកែសម្ភស្ស
ក្រោយពេលកែសម្ភស្ស
ក្រោយពេលកែសម្ភស្ស
ក្រោយពេលកែសម្ភស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]