ភ្នំពេញ៖ សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាទូទាំងសកលលោក ប្រាកដជាស្គាល់ OPPO INNO Day ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំបំផុត ក្នុងការលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគត ដែលធ្វើឡើងដោយក្រុមហ៊ុនស្មាតហ្វូន OPPO ដើម្បីបង្ហាញពីរបកគំហើញថ្មីៗ និងគំនិតច្នៃប្រឌិតលើវិស័យបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ ហើយសម្រាប់ OPPO INNO Day 2021 ក៏មិនចាញ់ឆ្នាំមុនៗប៉ុន្មានឡើយ ដូចនេះចង់ដឹងថាតើ OPPO បានលាតត្រដាងពីរបកគំហើញថ្មីអ្វីខ្លះ?

OPPO INNO Day
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ OPPO INNO Day ឆ្នាំ 2021 បានព្រឹត្តិទៅនៅថ្ងៃទី14-15 ធ្នូ ដើម្បីអបអរសាទរក្នុងការបង្ហាញនូវរបកគំហើញបច្ចេកវិទ្យាថ្មីៗចំនួន 3 លើទូទាំងសកលលោករួមមានដូចជា វ៉ែនតាឆ្លាតវៃ Air Glass AR Monocle និងប្រព័ន្ធបច្ចេកវិទ្យា MariSilicon X NPU ជាដើម។ អ្វីដែលចាប់អារម្មណ៍សម្រាប់មហាជននោះគឺ​ OPPO បានលាតត្រដាងលទ្ធភាពដ៏អស្ចារ្យលើ ស្មាតហ្វូនអេក្រង់បត់ OPPO Find N ឬហៅថា Retractable-Camera ជាកំពូលស្មាតហ្វូនដែល OPPO បានប្រើរយៈពេល 4 ឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីទទួលបាននូវការរចនាតែមួយគ្មានពីរ ព្រមទាំងបំពាក់ដោយមុខងារកំពូលៗ និងបច្ចេកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនទៀត។ ហេតុនេះតើស្មាតហ្វូនអេក្រង់បត់ OPPO Find N បានវិវត្តន៍ខ្លួនអស្ចារ្យកម្រិតណា?

·         ឥទ្ធិពលកាមេរ៉ារបស់កំពូលស្មាតហ្វូន OPPO Find N

កំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N បានបំពាក់នូវសេនស័រខ្នាត 1/1.56 inch របស់ SONY ស៊េរី IMX766 ទំហំ 50MP ដែលមានសមត្ថភាពអាចធ្វើការពង្រីកប្លង់ថតបានជិតបំផុតបែប Optical-Zoom កម្រិត 2X និងមានសមត្ថភាពផ្តិតយករូបភាពបានច្បាស់ជាង បើធៀបនឹងសែនស័រ Telephoto ធម្មតា។ បន្ថែមពីនេះ OPPO ក៏បានបង្ហាញថា ការប្រើប្រាស់ប្រព័ន្ធកាមេរ៉ា Retractable-Camera គឺជួយកាត់បន្ថយកម្រិតគ្រាប់ Noise នៅលើផ្ទៃរូបភាពបានយ៉ាងល្អបំផុតនៅពេល Zoom និងជាពិសេសការថតនៅពេលរាត្រី។ ជាងនេះទៅទៀត ប្រព័ន្ធកាមេរ៉ា Retractable-Camera របស់ OPPO នេះ គឺមានប្រព័ន្ធការពារទឹក និងធូលី ដោយវានឹងលឹបចូលក្នុងវិញភ្លាមៗត្រឹមរយះពេលតែ 0.6 វិនាទីប៉ុណ្ណោះ នៅពេលប៉ះជាមួយទឹក ឬក៏ធ្លាក់ប៉ះទង្គិចផ្សេងៗ។

OPPO INNO Day

·         អេក្រង់លាតពេញដ៏ពិតប្រាកដ

ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យស្មាតហ្វូនទាំងមូលបានធ្វើការអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនទៅលើកម្រិតលាតនៃអេក្រង់ ​ និងទម្រង់រូបរាងទូរស័ព្ទ។ ហើយនៅដើមឆ្នាំ 2018 OPPO បានចាប់ផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍នូវកាមេរ៉ាបង្កប់ដែលជាបច្ចេកវិទ្យា USC (Under-Screen Camera) មកដល់ពេលនេះមានចំនួន 3 ជំនាន់មកហើយ។

OPPO INNO Day

·         ឆ្ពោះទៅជាមួយមនុស្ស Digital របស់ OPPO

អ្វីដែលអស្ចារ្យបំផុតនោះគឺ មនុស្ស Digital របស់ OPPO វាអាចប្រាស្រ័យទាក់ទងបានកាន់តែប្រសើរ ស្វែងយល់ពីយើងកាន់ច្បាស់ដូចមនុស្សធម្មតា។ ដោយសារតែបច្ចេកវិទ្យា AI នេះមានសមត្ថភាពអាចសម្គាល់សម្លេង, យល់ពីអារម្មណ៍, Lip-syncing ជាដើម។ លើសពីនេះទៅទៀត ក្រៅពីការទំនាក់ទំនងពាក្យសម្តី និងមនោសញ្ចេតនា មនុស្សរបស់ Digital របស់ OPPO អាចមើលឃើញមនុស្សលោក ដែលយោងទៅតាមការមើលឃើញ ហើយវាក៏អាចធ្វើជាគ្រូបង្វឹកហាត់ប្រាណនិម្មិត ឬធ្វើការងារជាច្រើនទៀតដូចជា Livestream និងអ្នកតំណាងសេវាកម្មអតិថិជនជាដើម។

OPPO INNO Day

·         ជួបជាមួយនឹងពិភពនិម្មិតដ៏អស្ចារ្យ OPPO CybeReal 2.0

តើអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ AR ទេ? បច្ចេកវិទ្យានាពេលអនាគតនឹងស្ថិតនៅក្នុងដៃរបស់អ្នកជាមួយនឹង AR ដែលអនុញ្ញាតិឲ្យលោកអ្នកបានស្គាល់ ឬ ទៅដល់ពិភពនិម្មិត។ ហើយបច្ចេកវិទ្យា CyberReal 2.0 ផ្តល់នូវបទពិសោធន៍យ៉ាងពិតប្រាកដដូចជា ទីតាំង និងទិសដៅជាក់លាក់តាមរយៈបរិស្ថានជុំវិញខ្លួន។ ដោយលោកអ្នកអាចប្រើប្រាស់បានតាមរយៈកាមេរ៉ារបស់ស្មាតហ្វូន, សេនស័រ Bluetooth ដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

OPPO INNO Day

·         ដំណើរការដោយបណ្តាញ 5G

តើអ្នករំពឹងកំណែលម្អអ្វីខ្លះនៅលើបណ្តាញ 5G នាពេលបច្ចុប្បន្ន? នៅក្នុង INNO Day ក្រុមហ៊ុន OPPO បាននាំយកការប្រណាំងឡានបញ្ជាតាមរយៈ 5G មកបង្ហាញជូនមហាជន។ បញ្ជាក់ផងដែរថា ការប្រណាំងឡានបញ្ជា 5G គឺជាគម្រោងស្រាវជ្រាវរវាង OPPO និងកម្មវិធី Erisson exploring killer នៅលើស្មាតហ្វូន 5G របស់ OPPO ផ្ទាល់តែម្តង។

ឡានបញ្ជា 5G 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N បានបើកឲ្យកក់ទុកមុនហើយនៅក្នុងប្រទេសចិន ហើយចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី23 ធ្នូ ឆ្នាំ2021។ ក្នុងនោះផងដែរក៏សង្ឃឹមថា កំពូលស្មាតហ្វូននេះនឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសកម្ពុជាយើងឆាប់ៗផងដែរ។ ដូច្នេះ រង់ចាំអ៊ុតមើល OPPO Find N ទាំងអស់គ្នា៕

OPPO Find N
OPPO Find N

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]