ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោកសង្ឃមួយអង្គមកពីវត្តល្បីឈ្មោះមួយក្នុងស្រុកហាតយ៉ៃ ប្រទេសថៃ ត្រូវបានចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីបានបើករថយន្តក្នុងសម្លៀកបំពាក់របស់ឧបាសកទៅយកនារីម្នាក់ រួចនាំមកផឹកស៊ីនៅលើឆ្នេរខ្សាច់ក្នុងស្រុកមឿងទាំងយប់។

បន្ទាប់ពីបានចាប់ខ្លួន ប៉ូលិស​បាន​ឆែកឆេរ​រថយន្ត​របស់​លោក ហើយ​បាន​រក​ឃើញ​ស្បង់ជីពរ និង​ស្រោម​អនាម័យ​មួយ​កញ្ចប់​នៅ​ក្នុង​កាបូប​ ដែលបានបង្កជាការភ្ញាក់ផ្អើលដល់ប្រជាជនៅក្នុងតំបន់រហូតដល់មានការចាប់ផ្សឹកព្រះសង្ឃអង្គនោះ ទាំងយប់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃាត់ខ្លួន ប៉ូលីស​បាន​នាំ​លោកសង្ឃអង្គនេះត្រឡប់មកវត្ត​វិញ ហើយ​បាន​ជូន​ដំណឹង​ដល់​លោកចៅអធិការ​អំពី​ការ​ប្រព្រឹត្ត​របស់​លោកអង្គនេះ បន្ទាប់មកលោកអង្គនេះក៏ត្រូវចាប់ផ្សឹក ដើម្បីកុំឲ្យទុកជាគំរូអាក្រក់ដល់ពុទ្ឌបរិស័ទ ក៏ដូចជាសាមណេរ និងសង្ឃដទៃទៀត៕

លោកសង្ឃថៃមួយអង្គត្រូវចាប់ផ្សឹក
ឆ្នេរសមុទ្រខេត្តសុងក្លា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]