បរទេស៖ កាលពីពេលកន្លងទៅនេះ កំពូលតារាបាល់ទាត់ លោក Cristiano Ronaldo បានបង្ហាញពីដំណឹងល្អ ជាមួយនឹងគូស្នេហ៍របស់ខ្លួន នាង Georgina Rodriguez ខណៈកំពុងតែមានផ្ទៃពោះ ដែលជាកូនភ្លោះដ៏គួរឲ្យស្រលាញ់ ទៀតផង។ 

ម៉្យាងវិញទៀត ថ្មីៗនេះ កំពូលកីឡាបាល់ទាត់រូបនេះ ស្រាប់តែបានបង្កភាពភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត ព្រមជាមួយនឹងការបញ្ជាក់ ពីភេទរបស់កូនភ្លោះទាំងពីរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅក្នុងវីដេអូចែករំលែក លើ Instagram ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ គូស្នេហ៍អ្នកទាំងពីរ បានបង្ហាញវីដេអូ ជាមួយនឹងកូនៗបួននាក់ កាន់ប៉េងប៉ោងពណ៌ខ្មៅពីរ ដោយចង់ដឹងថា តើកូនភ្លោះក្នុងផ្ទៃនោះ ជាប្រុស ឬស្រី ហើយពេលប៉េងប៉ោងទាំងពីរនេះ បានបំផ្ទុះឡើង ស្រាប់តែមួយ មានក្រដាសពណ៌ខៀវ ដែលតំណាងឲ្យកូនប្រុស និងមួយទៀត មានក្រដាសពណ៌ផ្កាឈូក គឺជាកូនស្រី ។  .

មិនត្រឹមតែប៉ុណ្ណោះ នាង Georgina Rodriguez ដែលជាម្ដាយកូនភ្លោះក្នុងផ្ទៃ ថែមទាំង បានលើកឡើង ពីភាពគួរឱ្យស្រឡាញ់ និងសេចក្ដីរំភើប ដែលជិតបានឃើញមុខកូនភ្លោះសំណព្វចិត្តទាំងពីរ ពេលកំពុងតែមានផ្ទៃពោះ ៥ ខែ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Ronaldo 
Ronaldo 
Ronaldo និង គូស្នេហ៍
Ronaldo និង គូស្នេហ៍
Ronaldo និង គូស្នេហ៍
រូបក្នុងវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]