ភ្នំពេញ៖ LDI Enterprise Cambodia បានរៀបចំកម្មវិធីសម្ភោធជាផ្លូវការនូវកិច្ចសហការណ៍រួមបញ្ចូលម៉ាកយីហោនាឡិកាអន្តរជាតិ G-SHOCK និងម៉ាកយីហោក្នុងស្រុក PATRÓN នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ នៅហាងនាឡិកាថាមស៊ីធី កោះពេជ្រ។
កម្មវិធីសម្ពោធជាផ្លូវការនេះ នឹងប្រព្រឹត្តិទៅនៅវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង១២ ថ្ងៃត្រង់ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់អ្នកតំណាងផ្ទាល់របស់នាឡិកាម៉ាក G-Shock និងអ្នកតំណាងនៃម៉ាក PATRÓN ព្រមជាមួយភ្ញៀវកិត្តិយស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ក្រោមបរិយាកាសស្និតស្នាល និងរីករាយក្រៃលែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងកម្មវិធីនេះដែរ ម៉ាកល្បីទាំងពីរក៏មានការដាក់តាំងបង្ហាញដល់ភ្ញៀវកិត្តិយសទាំងអស់ពីសមិទ្ធិផលនៃការរួមបញ្ចូលគ្នារវាងម៉ាកយីហោទាំងពីរផងដែរ នោះគឺជានាឡិកាដៃ និងអាវ ដែលមានឈ្មោះថា G-PATRÓN ដែលជាវត្តមានរបស់ម៉ាកយីហោក្នុងស្រុក PATRÓN ឆ្លាក់នៅលើខ្សែនាឡិកាម៉ាក G-SHOCK ដំបូងគេបង្អស់។ នៅក្នុងកិច្ចសហការទ្វេភាគីនេះ ជាសក្ខីភាពបញ្ជាក់ពីការសហការរីករាយរវាងម៉ាកយីហោទាំងពីរ និងជាការនាំមកនូវភាពច្នៃប្រឌិតថ្មី ដែលមានភាពស៊ីវីល័យ និងជាហ្វេសិនថ្មីនៃយុគសម័យថ្មីនេះ។
G-PATRÓN ជាប្រភេទ នាឡិកា និង អាវ Limited Edition ដែលមានចំនួនកំណត់ ហើយនឹងមានដាក់លក់ នៅគ្រប់សាខាទាំងអស់របស់ហាងនាឡិកាថាមស៊ីធី របស់ G-Shock ព្រមទាំងដៃគូសហការរបស់ G-Shock ជាច្រើនទៀតផងដែរ។
ការរួមបញ្ចូលគ្នានេះ គឺជាមោទនភាពថ្មីមួយរបស់នាឡិកាម៉ាក G-Shock និងជាប្រវត្តិសាស្រ្តថ្មី ដែលនាឡិកាម៉ាក G-Shock បានធ្វើការសហការជាមួយម៉ាកយីហោក្នុងស្រុកទីមួយ និងដំបូងគេបង្អស់របស់ប្រទេសកម្ពុជាគឺម៉ាក PATRÓN ហើយកិច្ចសហការនេះដែរ គឺជាការជួយពង្រឹងទីផ្សារហ្វេសិននៅក្នុងប្រទេសកម្ពុជាជាមួយនឹងម៉ាកយីហាក្នុងស្រុកឱ្យកាន់តែល្បីល្បាញឡើង ហើយក៏ជាការជួយគាំទ្រទៅដល់ម៉ាកយីហោក្នុងស្រុកដែលមានសមត្ថភាពខ្ពស់ មានការច្នៃប្រឌិត និងមានទេពកោសល្យក្នុងការនាំយកនូវហ្វេសិនថ្មីៗមកជូនអតិថិជនរបស់នាឡិកាដៃម៉ាក G-Shock ផងដែរ។
គួរបញ្ជាក់ផងដែរថា G-Shock គឺជាម៉ាកយីហោនាឡិកាអន្តរជាតិល្បីមួយ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន អិលឌីអាយ អ៊ិនធឺប្រាយ អិលធីឌី កម្ពុជា និងជាផលិតផលសុទ្ធ ធានាទាំងគុណភាពនិងតម្លៃ។
G-Shock មានក្តីសោមនស្ស រីករាយក្រៃលែង ហើយក៏សូមធ្វើការអរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់បុគ្គលិកនៃម៉ាកយីហោនាឡិកា G-Shock និងម៉ាកយីហោ PATRÓN ដែលបានជួយឱ្យកិច្ចសហការមួយនេះអាចលេចរូបរាងឡើង និងរលូនទៅមុខ យើងក៏សង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់នឹងចូលចិត្ត ហើយគាំទ្រចំពោះសមិទ្ធិផលថ្មីសន្លាងដែលកើតចេញពីការសហការគ្នារវាងម៉ាកទាំងពីរនេះ និងនៅតែបន្តគាំទ្រសមិទ្ធិផលថ្មីៗរបស់ពួកយើងជាបន្តទៅមុខទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ អ្នកនាង អ៊ុ ច័ន្ទ លីដេ តាមរយៈលេខទូរស័ព្ទ ០១០ ៣៩៨ ៨៨៨៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]