ថៃ៖ គឺជា​អតីត​គូស្នេហ៍​នៅក្នុងរង្វង់សិល្បៈ​មួយ​គូ​ទៀតហើយ ដែល​មនុស្ស​ជា​ច្រើន​ ប្រហែលជា​មិន​បាន​ដឹង​នោះទេ សម្រាប់ តារាសម្ដែងប្រុសដ៏ស្រស់សង្ហា លោក Tik Jesadaporn និង នាង Oh Phakjeera ដែល ធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា កាលពី ២៥ ឆ្នាំមុន ហើយពេលនេះដែរ អ្នកទាំងពីរ ក៏កំពុងតែមានក្រុមគ្រួសារដ៏កក់ក្តៅរៀងៗខ្លួន ទៀតផង។

ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ ពីអតីតគូស្នេហ៍មួយនេះ លោក Tik Jesadaporn ក៏បាន​បង្ហើប​ឱ្យ​ដឹង​ថា​ នាង Oh Phakjeera គឺជាស្នេហាដំបូងរបស់ខ្លួន ព្រមទាំងបានលើកឡើង កាលពីពេលមានទំនាក់ទំនងស្នេហាគ្នានោះ តារាប្រុសរូបនេះ បានសរសើរចំពោះអតីតគូស្នេហ៍ ថាជាមនុស្សកត្តញ្ញូម្នាក់ ពេលអ្នកផ្ទះមានភាពលំបាក នាងមិន​ចាក​ចេញចោល​ពី​គ្រួសារ ឡើយ ជាពិសេស ថែមទាំងបាន ប្រឹងប្រែង​ដើម្បី​គ្រួសារទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការបង្ហាញបែបនេះ អាចនិយាយបានថា បើទោះបីជាពេលនេះ អ្នកទាំងពីរបានដើរផ្លូវរៀងខ្លួនក្ដី តែពួកគេនៅតែរក្សា ពីអនុស្សាវរីយ៍ល្អៗកាលពីមុន ក៏ដូចជា មិត្តភាពដ៏ល្អគ្នា នៅពេលបច្ចុប្បន្ននេះ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tik Jesadaporn
Tik Jesadaporn
Tik Jesadaporn
Tik Jesadaporn
Oh Phakjeera
Oh Phakjeera
Oh Phakjeera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]