រាជធានីភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមហាជនប្រទះឃើញ បុរសម្នាក់ក្នុងសភាពស្លេកស្លាំង និងរបួសដៃសងខាង វង្វេងភាំងបាត់ស្មារតី ត្រូវបានគេដឹក តាមម៉ូតូកង់បីយកទៅទម្លាក់ចោលតាមចិញ្ចើមផ្លូវ សង្ស័យអត់លុយ ឲ្យថ្លៃពេទ្យទើបគេដឹក យកទៅចោលបែបនេះ។
តាមការសង្កេត បុរសខាងលើ ស្ថិតក្នុងសភាពរបួស វង្វេងបាត់ស្មារតី មានអាយុ ប្រហែល ជាង៣០ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទិននឹងហេតុការណ៍នេះដែរ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលចោមរ៉ោមពីមហាជននៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង ១០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ នៅតាមផ្លូវបេតុង ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមពីបងប្អូនប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បីមួយគ្រឿង មាន ទាំងស្ត្រីម្នាក់ផង បានដឹកបុរសរូបនេះ មកដាក់ចោល គ្រាន់តែប្រាប់ថា គាត់មានជម្ងឺ ត្រូវដឹក ជូនទៅពេទ្យ ក៏ប៉ុន្តែឲ្យគាត់អង្គុយទីនេះសិន ពួកគេទៅយកលុយ ហើយក៏នាំ គ្នាចាក ចេញ ទៅបាត់។ ក្រោយពីម៉ូតូកង់បីដែលដឹកយកមកនោះបានចាកចេញទៅបាត់ បុរសរូបនោះក៏នៅ ដេកដួល លើចិញ្ចើមផ្លូវម្នាក់ឯង ទើបបង្កឲ្យភ្ញាក់ផ្អើល ទាំងពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ។
ក្នុងនោះ បើតាមប្រភពមួយទៀត បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ គេឃើញបុរស ខាងលើ ក្នុងសភាពស្រវឹងស្រា វាយជញ្ជាំង កញ្ចក់ បណ្តាលឲ្យរងរបួស ហើយត្រូវបាន រថយន្តគ្លីនិកឯកជនមួយនៅកំបូលដឹកយកទៅសង្គ្រោះ ស្រាប់តែព្រឹកឡើងបែរជាគេឃើញ ម៉ូតូកង់បីដឹកយកមកទម្លាក់ចោលតាមផ្លូវ ទើបគេសង្ស័យថា បុរសរូបនេះអត់លុយឲ្យថ្លៃពេទ្យ ទើបគេដឹកយកមកទម្លាក់ចោលទីនេះ ។
បន្ទាប់ពីបានឃើញបែបនេះ បងប្អូនប្រជាពលរដ្ឋនៅទីនោះ បានជួយបញ្ច្រកទឹក និងយកតង់មកបាំងបាន ជាម្លប់ជ្រក បណ្តោះអាសន្នរង់ចាំបងប្អូនសាច់ញាតិមកទទួលយកទៅថែទាំងបន្ត៕
ប្រភព៖ ត្រយ៉ង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]