ខេត្តសៀមរាប៖ នៅពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រៀមទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្រោយពីបានរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប​នៅលើបណ្តាញសង្គម។

ក្នុងនោះ លោកអភិបាលរងខេត្តរូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា តំណាងឱ្យឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្ត លោកបានដឹកនាំគណ:ប្រតិភូខេត្ត ដោយមានការអញ្ជើញអគ្គកុងស៊ុលចិន ជប៉ុន កូរ៉េ វៀតណាម ហូទ្បង់ ប្រចាំខេត្តសៀមរាប ព្រមទាំងមន្ត្រីជំនាញ បានចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិដែលនឹងមកទស្សនាខេត្តសៀមរាប ដើម្បីធានាអោយបាននូវការគ្រប់គ្រងអ្នកដំណើរអោយបានល្អនិងការអនុវត្តនិតីវិធីប្រតិបត្តិស្តង់ដា (SOPs) នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោក ពៅ ពិសិដ្ឋ ក៏បានផ្តល់នូវការណែនាំដល់មន្ទីរសុខាភិបាលខេត្ត និងអាកាសយាន្តដ្ឋានខេត្តសៀមរាបធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ អោយបានដល់អ្នកដំណើរទាំងអស់៖

១- ផ្សព្វផ្សាយពីតម្លៃយក PCR តេស្ត និងតម្លៃ Rapid តេស្ត ដែលកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីជៀសវាងការយកតម្លៃលើសពីការកំណត់ ។

២- ធ្វើការកំណត់អោយបានជាក់លាក់ និងច្បាស់លាស់ទីតាំងមណ្ឌលព្យាបាល នឹងកញ្ចប់ចំណាយសំរាប់ការព្យាបាលនៅពេលរកឃើញករណីមានវិជ្ជមាន Covid-19 ។

៣- អ្នកមកទទួលភ្ញៀវនឹងអ្នកបំរើការងារនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបទាំងអស់ ត្រូវបានទទួលការចាក់វ៉ាក់សាំងពេញលេញ និងត្រូវពាក់កាតចាក់វ៉ាក់សាំងជាប់ជាប្រចាំ ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់ពីភ្ញៀវទេសចរដែលបានមកដល់ខេត្តសៀមរាប៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]