ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនជីស៊ីស៊ី គ្រុប បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ការិយាល័យលក់ គម្រោងផ្សារជីស៊ី អូរឫស្សីដែលមានទំហំផ្ទៃដីរហូតដល់ ៣០០០ម៉ែត្រការ៉េ មុនពេលសាងសង់អគារដ៏ថ្មីសន្លាងនៃផ្សារជីស៊ី អូរឫស្សី ដែលមានទីតាំងនៅ តាមបណ្ដាយផ្លូវសហព័ន្ធរុស្ស៊ី។ ការិយាល័យនេះនឹងត្រូវបានសាងសង់ឡើងដោយរួមបញ្ចូលនូវលក្ខណៈពិសេសមួយចំនួនដូចជា ចំណតរថយន្ដដ៏ធំទូលាយ និងសួនច្បារដ៏ស្រស់បំព្រង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅ ក្នុងថ្ងៃដដែលនេះផងដែរ ផ្សារជីស៊ី អូរឫស្សីបានប្រកាសជាសាធារណៈអំពីការចាប់ផ្ដើមកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ការិយាល័យលក់ គម្រោងផ្សារជីស៊ី អូរឫស្សី អមជាមួយពិធីក្រុងពាលី របាំជូនពរ ព្រមទាំងការសម្ដែងម៉ុងសាយដើម្បីអបអរសាទរ និងសុំពរជ័យក្នុងការចាប់ផ្ដើមការសាងសង់។
ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ ផ្សារជីស៊ី អូរឫស្សី បានធ្វើការផ្ដល់ជូនយ៉ាងពិសេសចំពោះអតិថិជនដែលបានចុះឈ្មោះជាមួយនឹងផ្សារជីស៊ី អូរឫស្សី រួច អាចធ្វើការជ្រើសរើសតូបនៅ ជាន់ទីមួយបាន។ គួររំឭកផងដែរ ផ្សារជីស៊ី អូរឫស្សីបានបើកទទួលចុះឈ្មោះ តាំងពីដើមខែកញ្ញាឆ្នាំនេះមកម្ល៉េះ។ ដូច្នេះនេះជាឱកាសដ៏ល្អបំផុតម្រាប់អ្នកវិនិយោគទាំងអស់ ដើម្បីធ្វើជាម្ចាស់តូបនៅ ជាន់ទី១ នៃផ្សារជីស៊ី អូរឫស្សី ដែលមានតូបអាជីវកម្មស័ក្ដិសមជាការវិនិយោគដ៏មានសក្តានុពលខ្ពស់មួយ ដែលធានានូវអត្រាប្រាក់ចំណេញខ្ពស់បំផុត និងមានអ្នកធ្វើដំណើរកាត់ច្រើនបំផុតបើធៀបទៅ នឹងទីតាំងដទៃទៀត។ ជាន់ទី១ មានកម្ពស់រហូតដល់ ៦ម៉ែត្រ ដែលខ្ពស់ជាងជាន់ផ្សេងទៀត ព្រមទាំងមានច្រកចូលផ្លូវធំទូលាយ ដែលបើកទូលាយសម្រាប់ការធ្វើអាជីវកម្មចម្រុះកាន់តែច្រើន។
លោក Alex Yu ប្រធានជីស៊ីស៊ីគ្រុប បានមានប្រសាសន៍នៅ ក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ថា៖
ក្នុងនោះលោកក៏បានមានប្រសាសន៍បន្ថែមទៀតថា៖
ជាមួយគ្នានេះដែរ លោក Ricky Lai នាយកប្រតិបត្តិនៃក្រុមហ៊ុនជីស៊ីស៊ីគ្រុប បានមានប្រសាសន៍នៅ ក្នុងពិធីថា៖
លោកក៏បានបន្ថែមទៀតថា៖
យ៉ាងណាមិញ នាចុងបញ្ចប់នៃកម្មវិធី អ្នកគ្រប់គ្រងជាន់ខ្ពស់នៃផ្សារជីស៊ី អូរឫស្សី លោក Alex Yu លោក Ricky Lai លោក Chun You និងក្រុមការងារផ្សេងទៀត បានសម្ដែងនូវការថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានធ្វើការចុះឈ្មោះរួចរាល់ និងអរគុណចំពោះការគាំទ្រ និងជឿជាក់មកលើគម្រោងនេះ។ លោក Ricky Lai បានបញ្ជាក់ថា GCC នឹងប្ដេជ្ញាផ្ដល់ជូនអតិថិជននូវសំណង់ដែលមានស្ដង់ដារខ្ពស់ និងប្រកបដោយគុណភាព។
គួររំឮកផងដែរថា បច្ចុប្បន្ន GCC បានបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធនៅ តាមបណ្ដាប្រទេសផ្សេងៗដូចជា ហុងកុង ចិន ម៉ាកាវ និងជប៉ុន។ យើងសូមធានាថា យើងនឹងបន្តភាពរីកចម្រើន និងបន្តពង្រីកទៅ កាន់បណ្ដាប្រទេសដទៃទៀតដូចជា សាំងហ្គាពួរ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាមជាដើម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]