ភ្នំពេញ៖ លោក ផល្លី មានដើមកំណើតមកពីខេត្តកែប និងបានធំធាត់ឡើងនៅក្នុងគ្រួសារជាអ្នកនេសាទ។ នៅក្នុងវ័យកុមារភាព លោក ផល្លី បានចងចាំថា ម្ហូបដែលម្តាយរបស់លោកតែងតែចម្អិនឲ្យលោក និងក្រុមគ្រួសារទទួលទានជារៀងរាល់ថ្ងៃ គឺអាហារសមុទ្របំពង។ លោកផ្ទាល់ក៏មានចំណង់ចំណូលចិត្តលើការចម្អិនម្ហូប សម្រាប់គ្រួសាររបស់លោកតាំងតែកុមារភាពមកម្លេះ ហើយពេលនោះហើយដែលលោកបានដឹងថា លោកមានបំណងចង់ក្លាយជាមេចុងម្នាក់នៅថ្ងៃអនាគត។ ចាប់តាំងពីពេលនោះមក លោកបានព្យាយាមដុសខាត់ជំនាញរបស់លោក ដោយការចម្អិនម្ហូបឲ្យមិត្តភក្តិរបស់លោក គ្រប់ពេល ដែលលោកទំនេរពីការងារ។ លោក ផល្លី បានបន្តខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចក្តីសុបិន្តរបស់លោក ហើយទីបំផុតក្តីសុបិន្តក៏បានក្លាយជាការពិត ដោយលោកបានក្លាយជាមេចុងភៅដែលពេញដោយសមត្ថភាពម្នាក់នៅអាយុ២៧ឆ្នាំ។ កាលពី៤ឆ្នាំមុន លោកបានសម្រេចចិត្តប្តូរទៅរស់នៅខេត្តសៀមរាបដើម្បីបន្តបង្កើនចំណេះដឹង និងជំនាញនៃការធ្វើម្ហូបរបស់លោក ដែលក្រោយមកលោកក៏ទទួលបានការងារនៅក្នុងភោជនីយដ្ឋានជប៉ុនដ៏ល្បីមួយឈ្មោះ ហ្វូមីហ្សិន ។
មេចុងភៅ ផល្លី បាននិយាយថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ផល្លី បានបង្ហាញពីអារម្មណ៍រំភើបថា៖
ក្រៅពីជំនាញដ៏មានថ្វីដៃលើការធ្វើម្ហូបលោកខាងលិច លោក ផល្លី ក៏ទទួលបានជំនាញដ៏ពិសេសមួយទៀត គឺជារៀបចំ និងធ្វើម្ហូបជប៉ុនស្រស់ៗពីការសិក្សាក្នុងប្រទេសជប៉ុនផ្ទាល់។
លោកបានបន្ថែមថា៖
ឯប្រទេសជប៉ុន លោក ផល្លី បានទទួលនូវបទពិសោធន៍ដ៏ថ្មីសន្លាង ដែលលោកមិនដែលធ្លាប់បានជួបពីមុនមក ហើយដែលបានធ្វើឲ្យលោកកាន់តែពេញចិត្ត នឹងចំណង់ចំណូលចិត្តធ្វើម្ហូបរបស់លោកកាន់តែខ្លាំងថែមទៀត។
លោកបានឲ្យដឹងថា៖
ពីមួយថ្ងៃទៅមួយថ្ងៃ ចំណង់ចំណូលចិត្តនិងទេពកោសល្យនៃការធ្វើម្ហូបរបស់លោក ផល្លីកាន់តែប្រសើរឡើង តាមរយៈការរៀបចំម្ហូបជូនដល់ភ្ញៀវរបស់លោក។
លោកក៏បានបន្ថែមទៀតថា៖

បច្ចុប្បន្ននេះ លោក ផល្លី ជាមេចុងភៅម្នាក់ក្នុងភោជនីយដ្ឋានជប៉ុនមួយឈ្មោះ ហ្វូមីហ្សិន ក្នុងសណ្ឋាគារឌឹអេវឺរៀ ដែលស្ថិតនៅចំណុចកណ្តាលនៃទីក្រុងសៀមរាប។ លោកបានប្រាប់ដោយភាពជឿជាក់ថា ហ្វូមីហ្សិន គឺជាភោជនីយដ្ឋានដែលមានមួយគ្មានពីរ និងខុសប្លែកពីភោជនីយដ្ឋានជប៉ុនផ្សេងៗទៀត ដោយសារតែ ហ្វូមីហ្សិន ផ្តល់ជូនតែគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ទាំងបាយ សាច់ បន្លែ និងទឹកជ្រលក់ដែលនាំចូលផ្ទាល់មកពីប្រទេសជប៉ុន។
ភោជនីយដ្ឋាន ហ្វូមីហ្សិន ក្នុងខេត្តសៀមរាប គឺជាសាខាដំបូងគេបង្អស់ ដែលត្រូវបានបើកដំណើរការក្រៅប្រទេសជប៉ុន និងកំពុងបម្រើជូនដល់ភ្ញៀវជាតិ និងអន្តរជាតិនូវភោជនីអាហារដ៏ល្អឥតខ្ចោះលើទឹកដីអង្គរ។ ភោជនីយដ្ឋានក៏បម្រើជូននូវមុខម្ហូបដ៏ពិសេសគឺ តុនកាក់ស្សឹ ដែលជាមុខម្ហូបរួមផ្សំដោយសាច់ជ្រូកបំពងស្រួយ ជ្រលក់នឹងទឹកជ្រលក់តុនកាក់ស្សឹ ទទួលទានជាមួយនឹងបាយ បន្លែសាឡាដ ស្ពៃក្តោប ដែលត្រូវបានរកឃើញនិងមានដើមកំណើតនៅក្នុងទស្សវត្សទី១៩ ហើយបានក្លាយជាម្ហូបដ៏ល្បីរបស់ប្រទេសជប៉ុនមកដល់សព្វថ្ងៃ៕
អំពីហ្វូមីហ្សិន
ភោជនីយដ្ឋាន ហ្វូមីហ្សិន ត្រូវបានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Hotel New Otani ដ៏ទំនើបនិងទាន់សម័យ ក្នុងតំបន់ជិយុដាក់គឹ ក្រុងតូក្យូ ប្រទេសជប៉ុន។ សណ្ឋាគារមួយនេះ បានក្លាយជាសណ្ឋាការជាទីពេញចិត្តរបស់នាយករដ្ឋមន្ត្រីជប៉ុននិងតារាល្បីៗ និងបានបន្តរៀបចំប្រអប់បាយថ្ងៃ បិនតុ រហូតមកដល់សព្វថ្ងៃ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]