កូរ៉េខាងជើង៖ យោងតាមបណ្តាញសារព័ត៍មានបានរាយការណ៍ថា រដ្ឋាភិបាលប្រទេសកូរ៉េខាងជើង បានហាមឃាត់ប្រជាជនមិនឱ្យសើចរយៈពេល ១១ ថ្ងៃ ដែលជាផ្នែកមួយនៃការកាន់ទុក្ខដ៏យូរសម្រាប់ខួបលើកទី១០ នៃមរណភាពរបស់មេដឹកនាំរបស់ពួកគេគឺលោក Kim Jong Il ត្រូវជាឪពុករបស់លោក Kim Jong Un។ មិនត្រឹមតែហាមឃាត់មិនឱ្យសើចប៉ុណ្ណោះទេ ប៉ុន្តែការបង្ហាញភាពសប្បាយរីករាយ ការដើរទិញឥវ៉ាន់ និងផឹកស៊ីក៏ត្រូវបានហាមឃាត់ដែរ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋកូរ៉េខាង ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពកម្សាន្តនោះទេ ហើយនៅថ្ងៃគម្រប់ខួបមរណភាពរបស់លោក Kim Jong Il តូបលក់គ្រឿងទេសក៏មិនត្រូវបានអនុញ្ញាតឱ្យដំណើរការផងដែរ។ មនុស្សដែលមិនមាន "ការកាន់ទុក្ខឱ្យបានគ្រប់គ្រាន់" ក៏នឹងត្រូវពិន័យ និងដកចេញ ឬយកទៅដាំតំឡូង។ ក្នុងនោះ ប្រជាពលរដ្ឋណាម្នាក់ ដែលត្រូវបានគេមើលឃើញថាបានបំពានច្បាប់ទាំងនេះអាចត្រូវបានដកចេញ ដោយគ្មានការព្រមានឡើយ និងចាត់ទុកជាឧក្រិដ្ឋជនមនោគមវិជ្ជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា លោក Kim Jong Il បានគ្រប់គ្រងប្រទេសកូរ៉េខាងជើងពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១១ មុនពេលត្រូវបានស្នងរាជ្យបន្តដោយកូនប្រុសពៅរបស់លោកគឺលោក Kim Jong Un។ ការស្លាប់របស់អតីតមេដឹកនាំរូបនេះ ត្រូវបានចុះបញ្ជីនៅថ្ងៃទី១៧ ខែធ្នូឆ្នាំ ២០១១៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]